កណ្ដាល៖ គិតមកត្រឹមថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់កម្លាំងចម្រុះ និងក្រុមការងារចុះរុករកសពជនរងគ្រោះបានម្នាក់បន្ថែមទៀត ។ រកឃើញសរុបចំនួន ១៤នាក់ ស្លាប់១០នាក់ (ស្រី០៣នាក់) នៅរស់៤នាក់ ខណៈចំនួនសរុប១៥នាក់ជិះលើទូក។
នៅសល់ម្នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ មាស សុវណ្ណរាជ ភេទប្រុស អាយុ ១៤ ឆ្នាំ មុខរបរសិស្ស
បច្ចុប្បន្នកម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត។









