ប្រេសិត​មី​យ៉ាន់​ម៉ា​ដឹកនាំ​ការ​អំពាវនាវ​របស់​អង្គការ​សហប្រជាជាតិ​ឲ្យ​មាន​ចំណាត់​ការ​បន្ទាន់

2021/04/27 09:59:58 am        134

​UN៖ ឯកអគ្គរដ្ឋទូត​ផ្ទាល់​របស់​សហភាព​មី​យ៉ាន់​ម៉ា ​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​បាន​អំពាវនាវ​កាលពី​ថ្ងៃ​សុក្រ ឲ្យ​មាន​តំបន់​គ្មាន​ការ​ហោះហើរ​ និង​ការ​ដាក់​ទណ្ឌកម្ម ខណៈ​ដែល​សម្ពាធ​អន្តរជាតិ​បាន​កើន​ឡើង​ទៅលើ​របប​យោធា​ ដើម្បី​បញ្ឈប់​ការ​បង្ក្រាប​ដ៏​សាហាវ​ និង​ស្តា​ប្រជាធិបតេយ្យ​ឡើងវិញ​។​

​សហរដ្ឋអាមេរិក​ និង​បណ្ដា​ប្រទេស​នៅ​អឺរ៉ុប​បាន​ទទូច​សុំ​ឲ្យ​មាន​ចំណាត់​ការ​ នៅ​ឯ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការសហប្រជាជាតិ ​ជាទី​ដែល​កិច្ចប្រជុំ​កំពូល​អាស៊ីអាគ្នេយ៍​ស្តីពី​វិបត្តិ​នេះ​កំពុង​លេច​ចេញ​ជា​រូបរាង ​ប៉ុន្តែ​របប​យោធា​នៅតែ​រឹងទទឹង​ និង​បដិសេធ​មិន​ចូល​ក្នុង​ប្រេ​សិត​ពិសេស​របស់​អង្គការសហប្រជាជាតិ​។​ ឯកអគ្គរដ្ឋទូត លោក Kyaw Moe Tun ដែល​បាន​ច្រាន​ចោល​ការ​ធ្វើ​រដ្ឋ​ប្រហារ​កាលពី​ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ និង​ទាត់ចោល​ការ​អះអាង​រប​ស់​យោធា​ដែល​ថា ​ខ្លួន​លែង​ជា​តំណាង​របស់​សហភាព​មី​យ៉ាន់​ម៉ា បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​ថា មិន​មាន​ចំណាត់​ការ​គ្រប់គ្រាន់ និង​ហ្មត់ចត់ ទោះបី​មាន​មនុស្ស​រាប់​រយ​នាក់​បាន​ស្លាប់ រួម​ទាំង​កុមារ​ចំនួន​ ៤៦​នាក់​ក៏ដោយ​។​ ក្នុង​សុន្ទរកថា​តាម​វីដេអូ នៅ​ពេល​លោក​អង្គុយ​នៅមុខ​ទង់ជាតិ​មី​យ៉ាន់​ម៉ា​ និង​ទង់ជាតិ​អង្គការ​សហ​ប្រជាជាតិ​លោក​បាន​និយាយ​ថា ​“សមូហភាព ចំណាត់​ការ​រឹងមាំ​របស់​អ្នក​ត្រូវការ​ជាបន្ទាន់​។​

​សមាគម​ជួយ​អ្នក​ទោស​នយោបាយ​ហៅ​កាត់​ថា (AAPP) បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​សប្ដាហ៍​នេះ​ថា ជន​ស៊ីវិល​ជាង​ ៦០០​នាក់​ត្រូវ​បាន​សម្លាប់​ដោយ​កងកម្លាំង​សន្តិសុខ​ នៅ​ក្នុង​ភាព​វឹកវរ​ចាប់​តាំង​ពី​មាន​ការ​រឹបអូស​អំណាច​ ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោក​ស្រី Aung San Su Kyi កាលពី​ខែ​កុម្ភៈ​ ចំណែក​ក្រុម​ឃ្លាំមើល​សិទ្ធិមនុស្ស​បាន​និយាយ​ថា ​មនុស្ស ២​,៨៤៧​នាក់ បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​ឃុំខ្លួន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        26
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        45
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        45

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm