យុវជនអាស៊ានប្តេជ្ញានឹងអំពាវនាវប្រជាជនអាស៊ានគាំទ្រការប្រកួតកីឡាស៊ីហ្គេម ២០២៣ នៅកម្ពុជា

2022/10/14 09:10:54 pm        543

ភ្នំពេញ៖ យុវជនតំណាងប្រទេសអាស៊ានទាំង១០ ដែលបានធ្វើដំណើរមកចូលរួមការប្រកួត​ប្រជែង​យុវជនអាស៊ាន ព្រឹត្តិការណ៍អមនៃកិច្ចប្រជុំASCCលើកទី២៨ បានបង្ហាញពីចំណាប់អារម្មណ៍ពេញ​ចិត្ត​ដំ​ណើរកំសាន្តរបស់ពួកគេនៅកម្ពុជា និងប្តេជ្ញាថា នឹងផ្សព្វផ្សាយពលរដ្ឋរបស់ពួកគេមក​កម្ពុជា​ឆ្នាំ២០២៣ ដើម្បីចូលរួមគាំទ្រលើកចិត្តកីឡាករកីឡាការនីប្រកួតយកមេដាយក្នុងព្រឹត្តិការណ៍SEA GAME ឆ្នាំ២០២៣។

បើតាមតំណាងក្រុមយុវជនអាស៊ានមកពីប្រទេសម៉ាឡេស៊ី ឡាវ ជាដើម បានលើកឡើងថា ជាក់​ស្តែង​គ្រប់ការប្រកួតកីឡា​ គឺទាមទាមការគាំទ្រ ​ការលើកទឹកចិត្តកីឡាករ កីឡាការិនី​ដើម្បីយកប្រៀប​លើ​ដៃគូប្រកួត​ នឹងដណ្តើមមេដាយជូនជាតិ ​ដូចនេះនៅពេលត្រឡប់ដល់ប្រទេសពួកគេវិញ នឹង​ចូលរួមផ្សព្វផ្សាយ ​អំពាវនាវឲ្យប្រជាជន ​ជាពិសេសក្រុមយុវជន ​នាំគ្នាទស្សនាកម្ពុជា ឆ្នាំ២០២៣ ដើម្បីចូលរួមផ្តល់កំលាំងចិត្តដល់កីឡាករ ​នៅក្នុងព្រឹត្តិការណ៍SEA GAME ២០២៣ ដែលកម្ពុជា​ទទួល​ធ្វើជាម្ចាស់ផ្ទះលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

ក្រុមយុវជនឆ្នើមរបស់​ប្រទេសអាស៊ានទាំងនោះ ថ្លែងថា តាមរយៈការមកចូលរួមប្រកួតជជែក​ដេញ​ដោលយុវជនអាស៊ានឆ្នាំ២០២២ ​និងកម្មវិធីផ្សេងៗទៀតនៅ​កម្ពុជានាពេលនេះ ពួកគេចាប់​អារម្មណ៍លើ ​ការមកស្នាក់នៅ​ ដើរកម្សាន្តនៅរាជធានីភ្នំពេញ ​តំលៃសេវាស្នាក់នៅ តំលៃម្ហូបអាហារ​តាមភោជនីយដ្ឋាន ​គឺមិនសូវថ្លៃខ្លាំងណាស់ណានោះទេ ​ហើយមានសេវាល្អសំបូរបែប ជាពិសេស​ពលរដ្ឋខ្មែរ​ញញឹម​រាក់ទាក់​ ធ្វើឲ្យយើងមកស្នាក់នៅកម្ពុជា ​មានភាពកក់ក្តៅ ហើយធ្វើយើង​មាន​អារម្មណ៍ដូចបងប្អូននៅក្នុងគ្រួសារតែមួយ ។ ពួកគេនឹងមកមកលេងកម្ពុជា​ម្តងទៀត ពិសេស​ចង់ទៅលេងអង្គរវត្ត។

សូមបញ្ជាក់ថា ការលើកឡើងរបស់ក្រុមយុវជនឆ្នើមប្រទេសអាស៊ាន អោយមានអ្នក​មកទស្សនា​កម្ពុជា ឆ្នាំ២០២៣ ​គឺបានធ្វើឡើងស្របពេល ​ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ប្រកាស​អនុវត្តយុទ្ធនាការទស្សនា​កម្ពុជា ឆ្នាំ២០២៣ ​ខណៈពេលដែលកម្ពុជារៀបចំធ្វើ​ជាម្ចាស់ការ​ប្រកួត​កីឡាSEA GAME និងប្រកួតកីឡាPARA Gameឆ្នាំ២០២៣ ​ហើយក្រសួងទេសចរណ៍រំពឹងថា ព្រឹត្តិការណ៍​នេះ នឹងមានទេសចរអន្តរជាតិ មកទស្សនាកម្ពុជា​ ប្រមាណពី ២៥ម៉ឺនទៅ៥០ម៉ឺននាក់៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        4
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        165
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm