រុស្ស៊ី​និយាយ​ថា អ៊ុយ​ក្រែ​ន​បាន​បាញ់​ផ្លោង​នៅ​តំបន់​ព្រំដែន ​ខណៈ​មី​ស៊ី​ល​រុស្ស៊ី​វាយប្រហារ​ភូមិ​នៅ​អ៊ុយ​ក្រែ​ន​

2022/10/14 09:51:55 pm        555

​រុស្ស៊ី៖ ទូរទស្សន៍​រដ្ឋ​រុស្ស៊ី​បានចេញ​ផ្សាយ​វីដេអូ​ជា​អ្វីដែល​ក្រុមមន្ត្រី​បាន​និយាយថា​ ជាការ​វាយប្រហារ​ដោយ​មី​ស៊ី​លរបស់​កងកម្លាំង​អ៊ុយ​ក្រែ​ន​ទៅលើ​ទីក្រុង Belgorod ជិត​ព្រំដែន​រួម​របស់​ប្រទេស​ទាំងពីរ​។​

​វីដេអូបានបង្ហាញ​ពី​អគារ​លំនៅឋាន​ខ្ពស់​មួយកន្លែង រថយន្ត​ដែល​រង​ការបំផ្លាញ និង​ពលរដ្ឋ​ភៀសខ្លួន​ចេញពី​ប្លុក​លំនៅឋាន​ទៅកាន់​សណ្ឋាគារ​មួយ។ អភិបាលក្រុង Belgorod និយាយថា អគារ​នេះ​ត្រូវបាន​វាយប្រហារ​ដោយ​ការបាញ់​ផ្លោង​របស់​អ៊ុយ​ក្រែ​ន​។ យោងតាម​ការរាយការណ៍​របស់​ទូរទស្សន៍​និយាយថា បំណែក​នៃ​មី​ស៊ី​ល​បាន​ធ្លាក់​នៅ​លើ​ដំបូលផ្ទះ​ប្លុក​អគារ​លំនៅឋាន​។ កម្ទេចកម្ទី​បេតុង​បាន​បាក់​ធ្លាក់​មក​បណ្តាល​ឲ្យ​ខូចខាត​រថយន្ត ​២​គ្រឿង​ដែល​ចត​នៅក្បែរនោះ។​ ​ជាមួយគ្នានេះ​រុស្ស៊ី​បាន​បង្កើន​ការបាញ់​ផ្លោង និង​ទម្លាក់​គ្រាប់បែក​មកលើ​តំបន់​ជន​ស៊ីវិល​របស់​អ៊ុយ​ក្រែ​ន​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ ខណៈ​យោធា​របស់ខ្លួន​បាន​បាត់បង់​ទឹកដី ​នៅក្នុង​តំបន់​ដណ្តើមយក​បានជា​ច្រើន​កន្លែង​ដែល​ប្រធានាធិបតីលោក Vladimir Putin បានទាមទារ​ដោយ​ខុសច្បាប់​ជា​ទឹកដី​របស់រុស្ស៊ី​។

ភូមិ Velyka Kostromka ជា​ភូមិតូច​មួយ​ក្នុង​តំបន់ Dnipropetrovsk ជាប់​ព្រំដែន​ជាមួយ​ទីក្រុង Kherson ដែល​រុស្ស៊ី​បាន​ចូល​កាន់កាប់សាលារៀន​មួយកន្លែង​ត្រូវបាន​បំផ្លាញ​ អំឡុងពេល​មានការ​វាយប្រហារ​រប​ស់​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​។ ​មន្ត្រី​អ៊ុយ​ក្រែ​ន និង​អ្នកវិភាគ​យោធា​និយាយថា ការវាយលុក​របស់​ទីក្រុង Kyiv នៅក្នុង​តំបន់​ដែល​ត្រូវបាន​ចូលកាន់​កាប់​នៅ​ភាគខាងត្បូង និង​ភាគ​ខាងកើត​របស់​ប្រទេស​បាន​ថយចុះ ទោះបីជា​អ៊ុយ​ក្រែ​នដណ្តើមបាន​ទីក្រុង និង​ភូមិ​ចំនួន​ប្រាំ​នៅក្នុង​តំបន់ Kherson មកវិញ​កាលពី​ថ្ងៃ​ពុធ​ក៏ដោយ​។​ ​កងទ័ព​រុស្ស៊ី​បាននឹងកំពុង​ពង្រឹង​នៅ​សមរភូមិ និង​រៀបចំ​ក្រុម​ឡើងវិញ​បន្ទាប់ពី​ជោគជ័យ​របស់​អ៊ុយក្រែ​ន ដែល​បាន​បង្ខំ​ឱ្យ​កងកម្លាំង​អ៊ុយ​ក្រែ​ន​បន្ធូរបន្ថយ​ការ​រុលចូល​ទៅមុខ​របស់​ពួកគេ៕

អត្ថបទ៖ ប៊ុនថន​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm