ការស្ទង់មតិ៖ ​ពលរដ្ឋ​ភាគច្រើន​មិន​សប្បាយ​ចិត្តនឹង​ជីវភាព​រស់​នៅ​ក្នុង​អឺរ៉ុប​ខាងលិច​ទេ​

2022/10/14 03:18:43 pm        68

​អឺរ៉ុប​ខាងលិច៖ ពលរដ្ឋ​ជាង​ ៦០% ក្នុង​ប្រទេស​និមួយៗ​នៃ​ប្រទេស​ចំនួន​៧ ក្នុង​អឺរ៉ុប​ខាងលិច ត្រូវ​បាន​អះអាង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​ទិន្នន័យ YouGov ដែល​លើក​ឡើង​ថា រដ្ឋាភិបាល​របស់​ពួកគេ​ពុំបាន​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពល​រដ្ឋ​ឲ្យ​បាន​សមរម្យ​នោះ​ទេ។​

ពលរដ្ឋ​ភាគច្រើន​ត្រូវ​បាន​បង្ខំ​ឲ្យ​កាត់បន្ថយ​ការ​ចំណាយ​ក្នុង​ផ្ទះ​របស់​ពួកគេ និង​រំពឹង​ថានិន្នាការ​នេះ​នៅតែ​បន្ត​។ ​ប្រទេស​ទាំងនោះ​បាន​វិភាគ​នៅ​ក្នុង​ការស្ទង់មតិ​នេះរួមមាន​ចក្រភព​អង់គ្លេស អ៊ីតាលី អាល្លឺម៉ង់ អេ​ស្ប៉ា​ញ បារាំង ស៊ុយអែត និង​ដា​ណឺ​ម៉ាក​។ ការ​មិន​សប្បាយចិត្ត​ពី​ប្រជាពលរដ្ឋ​ដ៏​ច្រើន​លើស​លុប​នេះ ត្រូវ​បាន​បញ្ជាក់​ដោយ​ក្រុម​អ្នក​ឆ្លើយតប​ជនជាតិ​អង់គ្លេស និង​អ៊ីតាលី។ ​ប្រមាណ ៨២% នៅ​ក្នុង​ប្រទេស​ទាំង​២ ​នេះ​វាយ​តម្លៃ​ថា ការប៉ុនប៉ង​គ្រប់គ្រង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​ពួក​គេ​មិនល្អ ដោយមាន​ត្រឹម​ ១០% ទៅ ១៣% ប៉ុណ្ណោះ​ដែល​និយាយ​ថា មេដឹកនាំ​ពួកគេ​កំពុង​ដឹកនាំ​ប្រទេស​បាន​ល្អ​ហើយ​។

​ទោះ​យ៉ាង​ណា​ក៏ដោយ ក្រុម​អ្នក​បង់ពន្ធ​មកពី​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងជើង បាន​បង្ហាញ​អត្រា​ការ​សប្បាយ​ចិត្ត​ខ្ពស់​ជាង។​ ខណៈ​ដែល ៦៥​% នៅ​ក្នុង​ប្រទេស​ស៊ុយអែត និង ៦២%​ នៅ​ក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​មាន​ការ​មិន​សប្បាយចិត្ត​ ២៧​% នៅ​ក្នុង​ប្រទេស​ទាំង​២ នេះ​បាន​និយាយ​ថា រដ្ឋាភិបាល​ទាំង​នោះ​កំពុង​បំពេញការងារ​បាន​ល្អ ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជីវភាព​រស់នៅ​របស់​ព​ល​រដ្ឋ​។​ ក្រុម​ហ៊ុន YouGov បាន​និយាយ​ថា មិន​តិច​ជាង ៨០%​ ទេ​សម្រាប់​ពលរដ្ឋ​នៅ​ក្នុង​ប្រទេស​និមួយៗបាន​កាត់បន្ថយ​ការ​ចំណាយ​ប្រចាំថ្ងៃ​ ឬ​ជឿ​ថា​ពួកគេ​ត្រូវតែ​ធ្វើ​បែប​នេះ កើន​ឡើង​ដល់ ៩៣​% នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ការ​ចំណាយ​លើ​ថាមពល និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​នៅ​អឺរ៉ុប​បាន​កើន​ឡើង​យ៉ាង​ខ្លាំង ស្រប​ពេល​ដែល​ជម្លោះ​អ៊ុយ​ក្រែ​ន​នៅតែ​បន្ត​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន
2026/07/23 04:53:03 pm        1
រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am