គ្រាប់​បាល់ ''Hand of God'' របស់ Maradona ដាក់​ដេញថ្លៃ​អាច​មាន​តម្លៃ​ដល់ ៣លាន​ផោន​

2022/10/14 10:25:59 pm        173

​បាល់ទាត់៖ គ្រាប់​បាល់​ដែល​ប្រើប្រាស់​ក្នុងការ​ប្រកួត​របស់ Diego Maradona ស៊ុត​បញ្ចូល​ទី​ពីរ​គ្រាប់​ដ៏​ល្បី​រន្ទឺ​ពេញ​ពិភពលោកនឹងត្រូវ​ដាក់​ដេញថ្លៃ​ក្នុងតម្លៃ​ចន្លោះ​ពី ២.៥ ទៅ ៣លាន​ផោន​។ ​គ្រាប់​បាល់​នេះ​ត្រូវបាន​ប្រើប្រាស់​អំឡុង​ព្រឹត្តិការណ៍ World Cup ១៩៨៦ នៅ​វគ្គ ៨ក្រុម​ចុងក្រោយ​រវាង​អង់គ្លេស និងអា​ហ្ស​ង់​ទីន​។

​​បច្ចុប្បន្ន​គ្រាប់​បាល់​នេះ​ជា​កម្ម​សិទ្ធ​របស់លោក Ali Bin Nasser ជា​អាជ្ញាកណ្តាល​ទុយ​នេ​ស៊ី​ដែល​អនុញ្ញាតឱ្យ​គ្រាប់​របស់ Diego Maradona ដែល​ប្រើ​ដៃ​វាយ​បញ្ចូល​ទី​រឺ​ហៅថា “Hand of God”​។ ​បាល់​នេះ​ត្រូវបាន​ប្រើប្រាស់​ពេញ ៩០​នាទី​នៃ​ការប្រកួត​នោះ ដែលជា​ការប្រកួត​ពេញ​ដោយ​ភាព​ចម្រូង​ចម្រាស​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់​។ ​ក្រៅពី​គ្រាប់​បាល់ “Hand of God” នោះ គ្រាប់​ទី​ពីរ​របស់ Maradona ក៏​ជា​គ្រាប់​ដែល​គេ​ចង់ចាំ​ក្នុង​ប្រវត្តិសាស្ត្រ​ដែរ​ដោយ Maradona បណ្តើរ​បាល់​ដាច់​កីឡាករ​អង់គ្លេស ៥នាក់ និង​អ្នកចាំទី​ស៊ុត​បញ្ចូល​ទី​បានសម្រេច​។

​​ឆ្នាំ​នោះដែរ​អា​ហ្ស​ង់​ទីន​ឡើងដល់​វគ្គ​ផ្តាច់ព្រ័ត្រ និង​យកឈ្នះ​ម៉ិ​ក​ស៊ិ​កលើ​កពាន World Cup នៅ​ពេល​នោះ​។ ​សូម​បញ្ជាក់​ថា ​សម្ភារៈ​ជាប់​ខ្លួន​របស់ Diego Maradona ផ្សេងទៀត​ក៏​ធ្លាប់​បំបែក​កំណត់​ត្រា​ដាក់​ដេញថ្លៃ​បាន​តម្លៃ​ខ្ពស់បំផុត​ដែរ​ដែល​រួមមាន​អាវ​អា​ហ្ស​ង់​ទីន​នៅ World Cup ១៩៨៦ នោះបាន​លក់​ចេញ​កាលពី​ខែឧសភា​ក្នុងតម្លៃ ៧.៤លាន​ផោន​ដែលជា​កំណត់ត្រា​ពិភពលោក​។ ​កាលពី​ខែ​កញ្ញា​អាវ​របស់​តារា​បាល់បោះ​អាមេរិក Michael Jordan ដែល​ពាក់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ NBA ឆ្នាំ​១៩៩៨ នោះ​ក៏​ត្រូវបាន​ដេញថ្លៃ​លក់​ចេញ​ក្នុងតម្លៃ ៨.៧​លាន​ផោន​ជា​កំណត់ត្រា​ថ្មី​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        81
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        363
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        451

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm