ខេត្តព្រះវិហារទទួលបានភ្ញៀវទេសចរណ៍សរុប២៨០,៥២២នាក់ កើនឡើង១៧១,៥១ភាគរយ ក្នុងរយៈពេល៩ខែ​ឆ្នាំ២០២២នេះ

2022/10/14 11:06:25 pm        584

ព្រះវិហារ៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២២នេះ ខេត្តព្រះវិហារ ទទួលបានភ្ញៀវទេសចរណ៍សរុបមាន​ចំនួន ២៨០,៥២២នាក់ កើនឡើង ១៧១,៥១​ភាគរយ​ភ្ញៀវជាតិ មានចំនួន ២៧៤,៦៨០នាក់ និង ភ្ញៀវអន្តរជាតិមានចំនួន ៥៨៤២នាក់ កើនឡើង ៦៦៦,០៦% ។

នេះបើយោងរបាការណ៍មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានលើកឡើងក្នុងទិវាទេសចរណ៍​ពិភព​លោក​ឆ្នាំ២០២២ ក្រោមប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍” នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅក្នុងសហគមន៍ទំនប់ទឹក៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ។

លោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្ត បានលើកឡើងទៀតថា ជាការកត់សម្គាល់ភ្ញៀវដែល ស្នាក់នៅទស្សនាកំសាន្តតាមរម្មណីយ៍ដ្ឋានផ្សេងៗមានប្រមាណជា ២០,១១% និងភ្ញៀវទេសចរណ៍​ដែលមកកំសាន្តហើយវិលត្រលប់ទៅវិញប្រមាណជា​ ៧៩,០៩% និងមានបុគ្គលិកបម្រើការ​ងារ​ក្នុង​មូលដ្ឋានអាជីវកម្ម និងសេវាកម្មចំនួន ៧២២នាក់ ស្រី៤៥២នាក់។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បាន​ផ្តល់​អនុសាសន៍ មួយចំនួន​សម្រាប់​វិស័យទេសចរណ៍កម្ពុជា ស្របពេលដែលឆ្នាំ២០២២នេះ ត្រូវបានកំណត់ជាឆ្នាំ ដំបូង ស្ថិត​ក្នុង​ដំណាក់កាល​នៃការងើបឡើងវិញ នៃវិស័យទេសចរណ៍កម្ពុជា ​ឈរលើទស្សនៈ “អនាគតទេស​ចរណ៍ ចាប់ផ្តើមពីថ្ងៃនេះ” មានដូចជា ជំរុញការអភិវឌ្ឍ និងគោដៅទេសចរណ៍ ប្រកបដោយ​គុណភាព សុវត្ថិភាព ភាពទាក់ទាញ ​និងគំនិតច្នៃប្រឌិត​ ជំរុញការកសាងផែនការរួម គ្នា ការ​ប្រើប្រាស់​រួមគ្នាគ្រប់​ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន សហគមន៍ទេសចរណ៍ ​ពិសេសអនុញ្ញាតឲ្យ អាជីកម្មទេសចរណ៍គ្រប់កម្រិត ទាំងខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យមានការ “រួមគិត រួមធ្វើ រួមទទួលខុសត្រូវ” ។

ឯកឧត្តម ក៏បានផ្តាំផ្ញើដល់អាជីករទាំងអស់ ​ដើម្បីឲ្យភ្ញៀវទេសចរណ៍ចូល មកលេងកំសាន្ត យើងត្រូវ​គិតអំពីអេកូទេសចរណ៍គឺ ​ទេសចរណ៍បែបធម្មជាតិ ​ត្រូវចេះកែច្នៃ តំបន់ទេសចរណ៍ដែល​មានស្រាប់​សំអាតបរិស្ថានឲ្យមានល្អនិងត្រូវមានបន្ទុប់ទឹកឲ្យបានសមរម្យ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរទេសចរណ៍ខេត្ត បាន​រៀបចំទិវាទេសចរណ៍​ពិភព​លោកឆ្នាំ២០២២ ក្រោម​ប្រធានបទ “ការគិតគូរឡើងវិញពីទេសចរណ៍​” មានការចូលរួមលោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងទាំងបី​ យុវជនសហភាពសហ ព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហម យុវជនកាយរិទ្ធិ ​សិស្សានុសិស្ស​ និងជាប្រជាពលរដ្ឋ ជាច្រើនរូបផងដែរ៕ អត្ថបទ៖ សាវី

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm