ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ នៃ​សិង្ហ​បុរី​

2022/10/15 12:35:08 am        466

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២២ ឯកឧត្ដម​បណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស អញ្ជើញ​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ ជាមួយ ឯកឧត្ដម​បណ្ឌិត Masagos Zulkifli bin Masgos Mohamad រដ្ឋ​មន្ត្រីក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ​, រដ្ឋមន្ត្រី​ទី​២ សុខាភិបាល និង​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ចការ​សាសនា​ឥស្លាម នៃ​ប្រទេស​សិង្ហ​បុរី​។​

​ជំនួប​នេះ ​ធ្វើឡើង​នៅ​ទីស្នាក់ការ​គណរដ្ឋមន្ត្រី ក្នុងឱកាស​ដែល ឯកឧត្ដម​បណ្ឌិត​រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ​នៃ​សិង្ហ​បុរី អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហគមន៍​សង្គម​-​វប្បធម៌​អាស៊ាន លើក​ទី​២៨ នៅ​រាជធានី​ភ្នំពេញ​។​

​ក្នុង​ឱកាស​នោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បាន​លើកឡើងថា កម្ពុជា​ក្រោម​ការដឹកនាំ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានធ្វើ​ឲ្យ​សាសនា​ទាំងអស់​នៅ​កម្ពុជា ទទួលបាន​សុខដុម​នីយកម្ម គ្មាន​ជម្លោះសាសនា គ្មាន​ការរើសអើង និង​ជាពិសេស​សហគមន៍​ឥស្លាម ក៏​ទទួលបាន​នូវ​ការយកចិត្តទុកដាក់ និង​ការផ្តល់ជូន​ជាច្រើន ដែល​បានធ្វើ​ឲ្យ​មានការ​រីកចម្រើន​ទាំង​វិស័យ​អប់រំ និង​សេដ្ឋកិច្ចសង្គម ប្រែ​មុខមាត់​ដូច​ប្រជាជន​ទូទៅ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏បាន​លើកសំណើ​ដល់​ភាគី​សិង្ហ​បុរី សូម​ឲ្យ​មានកម្ម​វិធី​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​សិង្ហ​បុរី សម្រាប់​ម​ន្រី្ត​ជំនាញ​កម្ពុជា ដើម្បី​ធ្វើការ​ស្វែងយល់ និង​ចែករំលែក​ពី​វប្បធម៌​ទៅវិញទៅមក​រវាង​ប្រទេស​ទាំងពីរ​។

​ជាមួយគ្នា​នោះ ឯកឧត្តម​បណ្ឌិត Masagos Zulkifli bin Masgos Mohamad ក៏បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​កំពុង​ធ្វើ​ឲ្យ​មាន​សុខដុម​នីយកម្ម​ជាតិ​សាសន៍ និង​ដឹកនាំ​ប្រទេស​ទទួលបាន សុខសន្តិភាព គ្មាន​អំពើហិង្សា គ្មាន​ការរើសអើង មានការ​រីកចម្រើន និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។​

​ឯកឧត្តម​បណ្ឌិត​រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍​សង្គម និង​គ្រួសារ ក៏បាន​ឯកភាព និង​ស្វាគមន៍​ចំពោះ​មន្ត្រី​ជំនាញ ក៏ដូចជា​ថ្នាក់ដឹកនាំ​កម្ពុជា ក្នុងការ​បំពេញ ទស្សនកិច្ច​នៅ​ប្រទេស​សិង្ហ​បុរី ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​ពី​វប្បធម៌​កម្ពុជា​-​សិង្ហ​បុរី​។​ ឯកឧត្តម​បណ្ឌិត បាន​សង្ឃឹម​យ៉ាង​មុតមាំ​ថា ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា​-​សិង្ហ​បុរី មាន​ភាព​កាន់តែ​រឹងមាំ និង​ល្អ​ប្រសើរឡើង​បន្ថែមទៀត​៕ អត្ថបទ​៖ ប៊ុន​ថៃ​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm