
រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី Mélanie Joly មាននូវជំនួបដាច់ដោយឡែកមួយទៀតជាមួយរដ្ឋមន្រ្តីក្រសួងបង្រួបបង្រួមកូរ៉េ លោក Kwon Young-se ស្របពេលមានភាពតានតឹងបង្កឡើងដោយសារការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង។
អំឡុងជំនួបនេះ លោក Kwon បានបង្ហាញពីក្តីកង្វល់លើការបាញ់មីស៊ីលរយៈចម្ងាយជិតរបស់ទីក្រុងព្យុងយ៉ាង ចូលទៅក្នុងសមុទ្រខាងកើត ខណៈដែលលោកស្រី Joly បានចាត់ទុកការបាញ់មីស៊ីលចុងក្រោយរបស់កូរ៉េខាងជើងថាជាបញ្ហាធ្ងន់ធ្ងរបំផុត៕