នៅថ្ងៃសុក្រនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី Anthony Albanese បាននិយាយប្រាប់ប្រជាពលរដ្ឋកុំឲ្យប្រថុយធ្វើដំណើរឆ្លងកាត់តំបន់គ្រោះថ្នាក់ដោយសារទឹកជំនន់។ លោកAlbanese បាននិយាយថា លោកសូមជំរុញឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់សហគមន៍ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ ត្រូវស្តាប់ការណែនាំនៅទីនោះ ពោលគឺពួកគេមិនត្រូវបើកបរឆ្លងកាត់តំបន់រងគ្រោះដោយសារទឹកជំនន់នោះទេ ពួកគេមិនត្រូវប្រថុយជាដាច់ខាត៕