
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម កាហ្ស៊ីម ចូម៉ាត់ តូកាអ៊ីវ (Kassym-Jomart Tokayev) ប្រធានាធិបតី នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពស់ខ្ពស់ សមេ្ដចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្ រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូកម្ពុជាអញ្ជើញចូលរួមកិច្ចប្រជុំកំពូលលើកទី៦ នៃសន្និសីទស្ដីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) នៅថ្ងៃទី ១២-១៣ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងអាស្តាណា សាធារណរដ្ឋកាហ្សាក់ស្ថាន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

