ផ្ទះសម្បែងប្រជាពលរដ្ឋរងការជនលិចគ្មានសេសសល់នៅក្នុងទីក្រុង Melbourne និងទីក្រុងផ្សេងទៀតនៅភាគអាគ្នេយ៍ប្រទេសអូស្រ្តាលី ដោយសារជំនន់ទឹកភ្លៀង ក្នុងនោះទឹកទន្លេត្រូវបានព្យាករណ៍ថា នឹងបន្តហក់ឡើងខ្ពស់ដ៏គ្រោះថ្នាក់ក្នុងរយៈពេលច្រើនថ្ងៃទៀត។
ក្រុមអាជ្ញាធរ បាននិយាយថា ពលរដ្ឋប្រហែល ៧០នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសខ្លួនចេញពីតំបន់ជាយក្រុង Maribyrnong នៅភាគពាយព្យទីក្រុង Melbourne ជាមួយនឹងពលរដ្ឋរាប់រយនាក់ទៀតនៅទីក្រុង Benalla និងទីក្រុង Wedderburn រដ្ឋ Victoria៕