
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រនេះថា ពួកគេបានរកឃើញកូរ៉េខាងជើងបាញ់គ្រាប់កាំភ្លើងធំចំនួន ១៧០គ្រាប់ ចេញពីតំបន់ឆ្នេរភាគកើត និងភាគខាងលិច នៅជិតព្រំដែនរបស់ខ្លួន ហើយគ្រាប់កាំភ្លើងធំទាំងនេះ បានធ្លាក់នៅក្នុងតំបន់ទ្រនាប់សមុទ្រដែលបងប្អូនកូរ៉េខាងទាំង ២បានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងយោធាកាលពីឆ្នាំ២០១៨ លើការកាត់បន្ថយភាពតានតឹង៕
