ជនអន្តប្រវេសន៍វេណេស៊ុយអេឡា បានទិញសំបុត្ររថយន្តក្រុងនៅចំណតរថយន្តក្រុងនៅទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក ដើម្បីបន្តដំណើររបស់ពួកគេចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក ក្រោយទីក្រុងវ៉ាស៊ីងតោន ប្រកាសគោលនយោបាយអន្តោប្រវេសន៍ថ្មីដែលនឹងការពារពលរដ្ឋវេណេស៊ុយអេឡា ពីការចូលទឹកដីពួកគេ តាមព្រំដែនដីគោក។
នាង Karina Buitargo គឺជាជនអន្តោប្រវេសន៍មួយរូបមកពីវេណេស៊ុយអេឡា បាននិយាយថា ពួកយើងគ្មានលុយនោះទេ ខ្ញុំមកជាមួយកូន៣នាក់របស់ខ្ញុំ ខ្ញុំអត់មានលុយនោះទេ ហើយពួកយើងខ្លាចណាស់ ខ្លាចតែពួកគេបញ្ជូនពួកយើងវិលត្រឡប់ទៅកាន់ប្រទេសវេណេស៊ុយអេឡាវិញទេ៕
