នៅថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានសន្យាចំពោះប្រជាពលរដ្ឋរបស់លោកថា ប្រទេសរបស់លោកនឹងការពារប្រឆាំងនឹងការវាយលុករបស់សត្រូវរុស្ស៊ី។
លោក Zelenskyy និយាយក្នុងសុន្ទរកថានៅថ្ងៃឈប់សម្រាកទិវាការពារជាតិអ៊ុយក្រែន ១៤ តុលាថា ដើម្បីយកឈ្នះសត្រូវមួយនេះ ពួកយើងត្រូវតែឆ្លើយតបគ្រប់សត្រូវទាំងអស់ដែលចូលឈ្លានពានអ៊ុយក្រែន ហើយលោក បានកើតសរសើរផងដែរដល់សេចក្តីក្លាហានរបស់ប្រជាពលរដ្ឋអ៊ុយក្រែន ដោយលោកបានបញ្ជាក់ថា មីស៊ីលរបស់រុស្ស៊ី អាចធ្វើឲ្យប្រជាពលរដ្ឋអ៊ុយក្រែនរត់ចូលទីជម្រកគ្រាប់បែក ប៉ុន្តែគ្មាននរណាម្នាក់ក្នុងចំណោមប្រជាពលរដ្ឋពួកយើងភ័យខ្លាចនោះទេ៕