លោក Zelenskyy​ និយាយ​ថា ​រុស្ស៊ី​ស្ថិតក្នុង​ស្ថានភាព​អស់សង្ឃឹម​

2022/10/15 06:16:15 pm        964

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​រុស្ស៊ី​ស្ថិត​នៅក្នុង​ស្ថានភាព​អស់សង្ឃឹម​។ ប្រទេស​រុស្ស៊ី​ស្ថិត​នៅ​ក្នុង​ស្ថានភាព​បរាជ័យ​របស់​ខ្លួន​រួច​ទៅ​ហើយ នៅ​ក្នុង​បរិយាកាស​នៃ​ភាព​អស់សង្ឃឹម​សម្រាប់​ខ្លួនឯង​។

​ពួកគេ​នៅតែ​មានឱកាស​គំរាមកំហែង​ទីក្រុង​របស់​យើង និង​ប្រជាជន​អឺរ៉ុប​ទាំងអស់ គំរាមកំហែង​ពិភពលោក ប៉ុន្តែ​ពួកគេ​នឹង​មិន​អាច​ធ្វើ​អ្វី​បានទេ ខណៈ​អ៊ុយ​ក្រែ​ន​កំពុង​រុលចូល​ទៅមុខ​។​ កាល​ពី​ថ្ងៃ​សុក្រ ក្រុម​គ្រួសារ និង​មិត្ត​រួមការ​ងារ​របស់​ទាហាន​អ៊ុយ​ក្រែ​ន​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការប្រយុទ្ធ បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទី​បញ្ចុះសព​មួយ​កន្លែង​នៅ​ខាងក្រៅ​ទីក្រុង Kharkiv ភាគ​ខាងកើត​ដើម្បី​គោរព​ដល់​អ្នកការពារ​ប្រទេស​។​

ក្រុម​គ្រួសារ​របស់​ទាហាន​ម្នាក់​ដែល​បាន​ស្លាប់​អាយុ ៣៨​ឆ្នាំ​ឈ្មោះ ​Ruslan Mamedov បាន​មក​ជួប​ជុំគ្នា​នៅ​ផ្នូរ​របស់​លោក​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​។ ម្តាយ​របស់​លោក​និយាយ​ថា ទាហាន​អ៊ុយ​ក្រែ​ន​ជាច្រើន​ត្រូវ​បាន​សម្លាប់​ដោយ​គ្រាប់មីន​ ក្នុងអំឡុងពេល​បេសកកម្ម​ប្រយុទ្ធ​នៅ​ក្នុង​តំបន់ Luhansk។ ម្តាយ​របស់​លោក Mamedov និយាយ​ថា កូន​របស់​គាត់​បាន​ស្ម័គ្រចិត្ត​ការពារ​អ៊ុយ​ក្រែ​ន​តាំងពី​ថ្ងៃ​ដំបូង ​បន្ទាប់ពី​ការ​វាយ​លុក​របស់​រុស្ស៊ី​។ ក្នុង​ពិធី​នេះ​ទាហាន ៥​នាក់​មាន​កាន់​កាំភ្លើង​បាន​បាញ់​ចំនួន ១៥​ដង ខណៈ​មន្ត្រី​យោធា​ផ្សេងទៀត​ដាក់​កម្រងផ្កា​នៅ​លើ​ផ្នូរ​របស់​មិត្ត​រួម​ប្រយុទ្ធ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm