កម្មវិធីល្ខោនខ្មែរ ៖ រកឃើញហើយ កូនក្រុមទាំង៣ក្រុម របស់គ្រូបង្វឹកនីមួយៗ នៃកម្មវិធីល្ខោនខ្មែរ រដូវកាលទី១

2022/10/15 12:06:22 pm        408

បន្ទាប់ពីទទួលបានបេក្ខជនផ្លូវការទាំង១២ក្រុម កាលពីសប្ដាហ៍កន្លងទៅ ពេលនេះកម្មវិធីល្ខោនខ្មែរ បានឈានមកដល់វគ្គជួបជាមួយគណៈកម្មការហើយ។

គណៈកម្មការមេប្រយោគទាំងបួន នឹងដើរតួនាទីជាគ្រូបង្វឹក ដែលនឹងបង្ហាត់បង្រៀនកូនក្រុមរបស់ខ្លួន ដែលក្នុងនោះគ្រូបង្វឹកមួយរូបៗនឹងទទួលបានកូនក្រុមម្នាក់ ៣ក្រុមស្មើៗគ្នា។ ក្នុងនោះ៖

-កូនក្រុមរបស់លោកជំទាវសាស្ត្រាចារ្យ សុទ្ធ សុម៉ាលី មាន៖ (១). ក្រុមពន្លកថ្មីនៃវប្បធម៌ (២).ក្រុម ល្ខោនបុរាណស្រីវត្តកៀនស្វាយក្រៅ និង (៣). ក្រុម យុវជនមន្ទីវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ។

-កូនក្រុមរបស់លោកស្រីសាស្ត្រាចារ្យ សំ សត្យា មាន៖ (១). ក្រុម មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តបន្ទាយមានជ័យ (២). ក្រុម រស្មីនៃវប្បធម៌ (៣). ក្រុម ក្រឹស្ណរៈ។

-កូនក្រុមរបស់ឯកឧត្តមសាស្ត្រាចារ្យ ព្រឿង ឈៀង មាន៖ (១). ក្រុម មន្ទីវប្បធម៌ និងវិចិត្រសិល្បៈខេត្តសៀមរាប (២).ក្រុម សិល្បៈបុរាណយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី (៣). ក្រុម ស្រលាញ់វប្បធម៌នៃ ស.ស.យ.ក ខេត្តកំពង់ស្ពឺ ។

-កូនក្រុមរបស់លោកស្រីព្រឹទ្ធាចារ្យ ប៉ែន សុខហួន មាន៖ (១). ក្រុម នារីអង្គរ (២). ក្រុម វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ (៣). ក្រុម ក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរខេត្តសៀមរាប។

សូមបញ្ជាក់ផងដែរថា នៅវគ្គបន្ទាប់ កូនក្រុមរួមគ្រូ នឹងធ្វើការប្រកួតជាមួយគ្នាទៅវិញទៅមក ពោលគឺមិនប្រកួតឆ្លងក្រុមដែលមានគ្រូបង្វឹកផ្សេងៗនោះឡើយ។ មិនតែប៉ុណ្ណោះ គ្រូបង្វឹកទាំងអស់នឹងធ្វើការវាយតម្លៃទៅតាមការបញ្ចេញសមត្ថភាពជាក់ស្ដែង ហើយក្នុងនោះគ្រូបង្វឹកនីមួយៗនឹងសម្រេចចិត្តរើសបេក្ខជនតែ ២ ក្រុមប៉ុណ្ណោះ រីឯ ១ក្រុមទៀតនឹងត្រូវចាកចេញពីកម្មវិធី។

កម្មវិធីល្ខោនខ្មែរ រដូវកាលទី១ មានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ វេលាម៉ោង ៦ ល្ងាចតទៅ។ ហើយក៏មានការចាក់ផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕

“មិនត្រឹមតែជាការចូលរួមប្រកួត តែយើងទាំងគ្នា ចូលរួមគាំទ្រ អភិរក្ស និងលើកស្ទួយសិល្បៈបុរាណខ្មែរ”


អត្ថបទដែលទាក់ទង

អភិបាលស្រុកអន្លង់វែងដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់
2025/04/17 04:52:23 pm        1
ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ជួបសម្ដែងការគួរសម ជាមួយនាយករដ្ឋមន្ដ្រីវៀតណាម និងប្ដេជ្ញារួមគ្នាបន្ដពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត
2025/04/17 03:59:48 pm        1
រដ្ឋមន្រ្តីការងារ៖ សង្ក្រាន្តឆ្នាំថ្មីខ្មែរនៅថៃ មានការចូលរួមពីពលរដ្ឋខ្មែរប្រមាណជាង ៦ពាន់នាក់
2025/04/17 03:10:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អភិបាលស្រុកអន្លង់វែងដឹកនាំកម្លាំងសមត្ថកិច្ចចុះជួយជួសជុលផ្ទះពលរដ្ឋរងគ្រោះដោយសារខ្យល់កន្រ្តាក់

2025/04/17 04:52:23 pm
​របបយោធាមីយ៉ាន់ម៉ា និយាយថា នឹងដោះលែងអ្នកទោសជិត ៥.០០០នាក់ ក្នុងការលើកលែងទោស
2025/04/17 04:41:17 pm
​ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ និង ៣០នាក់ផ្សេងទៀតរងរបួសនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន
2025/04/17 04:40:00 pm
​តំបន់ភាគខាងលិចឥណ្ឌាជួបរលកកម្តៅដ៏អាក្រក់ពេលសីតុណ្ហភាពកើនឡើងដល់ជាង ៤៥អង្សាសេ
2025/04/17 04:39:00 pm
​ចិនបញ្ជាឲ្យក្រុមហ៊ុនអាកាសចរណ៍ផ្អាកទទួលយកការចែកចាយយន្តហោះរបស់ក្រុមហ៊ុន Boeing
2025/04/17 04:38:26 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/04/17 08:02:53 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/04/06 11:39:47 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/04/13 05:07:34 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/04/15 08:28:47 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/04/07 01:41:58 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am