កងពលតូចលេខ៧០ ប្រារព្ធពិធីខួបអនុស្សាវរីយ៍លើកទី២៨ឆ្នាំ ជាថ្ងៃកំណើតកងពល

2022/10/15 08:46:43 pm        767

ភ្នំពេញ៖ កងពលតូចលេខ៧០ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ បាន​ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍​លើកទី២៨ឆ្នាំ ជាថ្ងៃកំណើតកងពល (១៥ តុលា ១៩៩៤-១៥ តុលា ២០២២) ដោយកម្មវិធីនេះ បាន​ប្រព្រឹត្តិទៅក្រោមអធិបតីភាព​ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់​ មេបញ្ជាការកងពលតូចលេខ៧០ នៅទីបញ្ជាការកងពល ។

ថ្លែងនៅក្នុងកម្មវិធីនោះឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងថា ចាប់តាំងពីថ្ងៃបង្កើតកង​ពល​រហូត​មក​ដល់​ថ្ងៃនេះគឺមានរយះពេល២៨ឆ្នាំ​ ហើយកងពលបានខិតខំប្រឹងប្រែងអភិវឌ្ឍន៍ ដោយ​បានកសាងអគារស្នាក់នៅ ​អគារមន្ទីរពេទ្យអគារចំណតរថយន្ត អគារអាហារដ្ឋាន អគារហាត់ប្រាណ មណ្ឌលសុខភាព ហេដ្ឋារចនាសម្ព័ន ផ្លូវថ្នល់ ទំនប់បង្ហៀរទឹក ការជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ ទប់ស្កាត់គ្រោះមហន្តរាយ ការជួយព្យាបាល និងសម្រាលលំហែមាតុភាពដល់ ប្រជាជនដោយមិនគិតថ្លៃផងដែរ។

លោកមេបញ្ជាការកងពល បានបន្ថែមទៀតថា កងពលបានប្តេជ្ញាការពារ បូរណភាពទឹកដី ការពារ រដ្ឋធម្មនុញ្ញការពាររាជរដ្ឋាភិបាលស្របច្បាប់ និងគាំទ្រយ៉ាងម៉ឺងម៉ាត់ ចំពោះគោលជំហររបស់​រាជ​រដ្ឋាភិបាល ​ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាអ្នកដឹកនាំនិងប្រឆាំងដាច់ខាត មិនអោយមានការធ្វើ​បដិវត្តពណ៍​ផ្តួល​រំលំរាជរដ្ឋាភិបាលនោះឡើយ។

លោក បានបន្តទៀតថា ​សម្រាប់ទិសដៅ ឆ្នាំ២០២៣កងពលមានផែនការបន្ថែមលើការហ្វឹកហ្វឺន​ដើម្បី​បង្កើនសមត្ថភាពដល់នាយទាហាន ​នាយទាហានរង និង ពលទាហានហើយកងពលបាន​ត្រៀមខ្លួន​ជាស្រេចអនុវត្តដាច់ខាតនូវបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល​ ក្រសួងការពារជាតិ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ​និងបញ្ជាការដ្ឋានកងទ័ពជើងគោកជាដើម។

ជាមួយគ្នានោះដែរលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ​បានសំណូមពរដល់យោធិនទាំងអស់ ត្រូវរក្សា​អនាម័យអនុវត្តវិធានការ«៣កុំ៣ការពារ» ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាល​ជំងី​កូវីដ-១៩ ដែលអាចនឹងកើតមានឡើងជាថ្មី ​ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និង​បានថ្លែង​អំណរគុណ​កោតសរសើរដល់យោធិនគ្រប់រូប ​និងជូនពរអោយបំពេញការងារ​ទទួល​បានលទ្ធផលល្អ ​ជោគជ័យ​គ្រប់ភារកិច្ចដែល​កង​ពលបានប្រគល់ជូន៕ អត្ថបទ៖ បាន ចក់

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        136
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        94
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        115

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm