សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រៀបចំ​ពិធី «​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​» ព្រះ​បរម​រតន​កោដ្ឋ

2022/10/16 05:17:29 pm        719

ភ្នំពេញ៖ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) នៅ​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​តុលា ឆ្នាំ​២០២២ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​រលឹក​ពី​គំរូ​វីរភាព ព្រមទាំង​ការសម្ដែង​នូវ​មនោសញ្ចេតនា​កតញ្ញូ​កតវេទី​ប្រកបដោយ​ការ​គោរព​ដ៏​ខ្ពង់ខ្ពស់ ថ្វាយ​ព្រះ​មហា​ករុណា​ទិគុណ​ដ៏​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​សេចក្តី​នឹក​រលឹក​សោកស្ដាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​ជាមួយនឹង សេចក្ដី​អំណរ​ព្រះរាជ​គុណ​ជា​អនេកប្បការ​គ្មាន​ថ្ងៃ​បំភ្លេច​បាន និង​បាន​រៀបចំ​កម្មវិធី​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះ​មហា​វីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​យាង​សោយ​ទិវង្គត​អស់​កាល ​១០​ឆ្នាំ​កន្លងមក​។​

​កម្មវិធី​នេះ​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​សាលា​ធម្មសភា​វត្ត​បទុមវតី​រាជវរារាម​ ក្រោម​អធិបតីភាពឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​, កម្មវិធី «​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​» ត្រូវ​បាន​រៀបចំឡើង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ព្រមទាំង​មានការចូលរួម​សហការ​ពី​ក្រសួង​ព្រះបរមរាជវាំង​, ក្រសួង​ព័ត៌មាន​, រដ្ឋបាល​រាជធានី​ភ្នំពេញ និង​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្ដរជាតិ បន្ទាប់ពី​ទទួល​បានការ​សព្វព្រះរាជហឫទ័យ​ប្រោស​ព្រះរាជទាន​នូវ​ការ​គាំទ្រ និង​ព្រះ​បរម​រាជានុញ្ញាត​ពីព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ​ព្រះរាជាណាចក្រ​កម្ពុជា និងសម្តេច​ព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ មាតា​ជាតិ​ខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត តាមរយៈ​ព្រះ​រាជសវនាការ​កាលពី​ថ្ងៃ​សៅរ៍ ទី​២៣ ខែមេសា ឆ្នាំ​២០២២ នៅក្នុង​ព្រះបរមរាជវាំង​។​

​កម្មវិធី «​សមាធិ​រលឹក​ដួង​ព្រះ​វិញ្ញាណក្ខន្ធ​» ត្រូវបាន​រៀបចំឡើង​ក្នុង​គោលបំណង​៖ ទី១- ចូលរួម​រលឹក​គម្រប់​ខួប ១០ព្រះវស្សានៃ​ការ​យាង​សោយ​ព្រះ​ទិវង្គត​របស់ព្រះករុណា ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ, ទី២- បង្ហាញ​ពី​ទឹកចិត្ត និង​ស្មារតី​នៃ​ការ​ចងចាំ​ចំពោះ​ព្រះរាជ​បណ្ដាំ​ដ៏​ថ្លៃថ្លា និង​ពោរពេញ​ដោយអត្ថន័យ​ទូន្មាន​ដែល​បាន​ឆ្លាក់​លើ​ផ្ទាំង​សិលា ដែល​ជា​ព្រះរាជឱង្ការ​របស់ព្រះករុណា ព្រះ​មហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ធ្លាក់​លើ​ផ្ទាំង​សិលា​នៅ​សួនច្បារ ព្រះរាជ​បណ្ដាំ និងទី៣- ​រលឹក​ពី​គំរូ​វីរភាព និង​ការសម្ដែង​នូវ​មនោសញ្ចេតនា​កតញ្ញូ​កតវេទី ​ប្រកបដោយ​ការគោរព​ដ៏ខ្ពង់ខ្ពស់​ថ្វាយ​ព្រះមហា​ករុណា​ទិ​គុណ​ដ៏​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​សេចក្តី​នឹករលឹក​សោកស្ដាយ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ​ជាមួយនឹង​សេចក្ដី​អំណរ​ព្រះរាជ​គុណ​ជា​អនេកអន័គ្ឃ​គ្មាន​ថ្ងៃ​បំភ្លេចបាន​។​

​សូមបញ្ជាក់ថា កម្មវិធី​នេះ​គ្រោង​ត្រូវបាន​រៀបចំឡើង​នា​ល្ងាច​ថ្ងៃ​សៅរ៍ ៥​រោច ខែអស្សុជ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២២ វេលា​ម៉ោង ៥:៣០​នាទីនៅ​ទីធ្លា​សួនច្បារ​ខាងមុខ​មហា​ប្រាសាទ​ចន្ទច្ឆាយា ប៉ុន្តែ​ដោយបាន​យល់ឃើញ​ពី​ស្ថានភាព​អាកាសធាតុ​ ដែលជា​ប្រធាន​ស័ក្តិ​ដែល​អាច​បង្ក​ហានិភ័យ​ខ្ពស់​ដល់​ដំណើរការ​ នៃ​ការត្រៀម​រៀបចំ​កម្មវិធី​ដ៏​វិសេសវិសាលខាងលើ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​.) បាន​ស្នើសុំ​កែសម្រួល​គម្រោង​នៃ​ការរៀបចំ​កម្មវិធី​ទៅរៀបចំ​នៅ​សាលា​ធម្មសភា វត្ត​បទុម​វ​តី​រាជ​វ​រា​រាម ឬវត្ត​បទុម​វ​តីវិញ ដោយ​រក្សា​ពេលវេលា​នៅ​ដដែល និង​ដែលមាន​ការយាង និង​និមន្ត​ព្រះសង្ឃ និង​អញ្ជើញពុទ្ធបរិស័ទ​ចូលរួម​ចំនួន ៥០០អង្គ​/​នាក់ដែល​រួមមាន​សម្តេច​សង្ឃ និង​ព្រះសង្ឃ​ចំនួន ១០០​អង្គ ក្នុងនោះ​មាន​គណៈធម្មយុត្តិកនិកាយចំនួន ៥០​អង្គ និង​គណៈមហានិកាយចំនួន ៥០​អង្គ​។ បន្ថែម​ពីនេះ​ទៀត​មាន តាជី និង​យាយជីចំនួន ១០០​នាក់ គណៈកម្មាធិការ​អចិន្ត្រៃយ៍​ស​.​ស​.​យ​.​ក​. និង​យុវជន ស​.​ស​.​យ​.​ក​. តាម​វិស័យចំនួន ២០០នាក់ ព្រមទាំង​ពុទ្ធបរិស័ទ ចំនួន ១៥០នាក់​។​

​សូម​រំលឹក​ជូន​ផងដែរ​ថា ព្រះករុណា​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ព្រះអង្គ​ប្រសូត្រ​នៅ​ថ្ងៃ​អង្គារ ១១​កើត ខែកត្តិក ឆ្នាំច ចត្វា​ស័ក ព​.​ស​.២៤៦៥ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ព្រះអង្គបាន​យាង​ចូល​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ១៥​រោច ខែភទ្របទ ឆ្នាំរោង ចត្វា​ស័ក ព​.​ស​.២៥៥៦ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ ក្នុង​ព្រះ​ជន្មាយុ ៩០​ព្រះវស្សា នៅ​រដ្ឋធានី​ប៉េកាំង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដោយ​ទទួលបាន​ព្រះ​បរម​ប​ច្ឆា​មរណនាម «​ព្រះ​បរម​រតន​កោដ្ឋ​»​។ គិត​មកដល់​ឆ្នាំនេះគឺជា​ខួប ​១០០​ព្រះវស្សា​នៃ​ទិវា​យាង​ប្រសូត​របស់ព្រះករុណា​ព្រះបាទ​សម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» ផងដែរ​៕ ​អត្ថបទ៖ រដ្ឋា

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm