ខេត្ត​កំពង់ធំ​មាន​កសិករ​ជាង​ ១​ម៉ឺន​គ្រួសារ​ចាប់ផ្ដើម​ទទួល​ពូជស្រូវ​សម្រាប់​ស្តារ ក្រោយ​ទឹកជំនន់​ស្រក

2022/10/16 05:50:28 pm        773

​កំពង់ធំ​៖ បន្ទាប់ពី​ទឹកជំនន់​ស្រក​ចុះ​បន្តិច ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ នៃ​គណៈ​កម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ចាប់ផ្ដើម​អញ្ជើញ​ចុះ​ចែក​ពូជស្រូវ​ដល់​ប្រជាកសិករ​ដែល​ខូចខាត​ដោយសារ​ទឹកជំនន់​។

​តប​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៦ ខែ​តុលា ឆ្នាំ​២០២២ នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ បាន​អញ្ជើញ​ចុះ​ចែក​ពូជស្រូវ​ជូន​ប្រជាកសិករ​ជាង ​១​ពាន់​គ្រួសារ​ស្មើនឹង​ជិត ​១០០​តោន ក្នុង​ស្រុក​ប្រាសាទ​សំបូរ ខេត្ត​កំពង់ធំ ដើម្បី​ស្តារ​ឡើង​វិញ​ក្រោយ​ទឹកជំនន់​ស្រក ខណៈ​កំពង់ធំ​ជា​ខេត្ត​ដំបូង​គេ​ទទួល​បាន​ពូជស្រូវ​។ ​ក្នុង​ឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​មានប្រសាសន៍​ពាំនាំ​នូវ​ការ​សាក​សួរ​សុខទុក្ខ អាណិត​ស្រលាញ់​ពី​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូន​ចំពោះ​បងប្អូន​ជនរួមជាតិ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់​ពេលនេះ ហើយ​ទោះជា​ទឹក​បន្ត​ស្រក​ទៅវិញ​ជា​បណ្តើរ​ៗ ក៏​សម្តេច​ទាំងពីរ​នៅតែ​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទុក្ខ​លំបាក​របស់​បងប្អូន​ជានិច្ច​។​

​ជាក់​ស្តែង​ការ​ផ្តល់​ពូជស្រូវ​នា​ពេល​នេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី​បញ្ជាក់​ថា តប​តាម​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ស្តីពី​ការ​ត្រួត​ពិនិត្យ​លើ​ផល​ប៉ះពាល់​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​ដែល​ខូចខាត​ដោយ​ទឹកជំនន់​គឺ​ចាំបាច់​ត្រូវ​ព​ន្លឿ​ន និង​ជំរុញ​នៃ​ការ​បង្ក​បង្កើន​ផល​របស់​ប្រជា​កសិករ​ក្នុង​គ្រួសារ​នីមួយៗ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា បេសកកម្ម​ចាប់ផ្តើម​ផ្តល់​ពូជស្រូវ​ក្នុង​ពេលនេះ បាន​ផ្តោត​សំខាន់​លើ​ចំណុច​សំខាន់​ពីរ​រួមមាន៖ ទី​១​ ត្រូវ​ធានា​ថា ​ប្រជាកសិករ​ដែល​មាន​ស្រូវ​ខូចខាត​ត្រូវ​បាន​ពូជស្រូវ និង​ទី​២ ធានា​លទ្ធភាព​លើ​ផ្ទៃដី​របស់​ប្រជាពលរដ្ឋ ​ដែល​អាច​បង្ក​បង្កើន​ផល​អាស្រ័យ​ទៅតាម​ភូមិសាស្ត្រ​ដី និង​ប្រភព​ទឹក​ធានា​ដល់​ការស្រោចស្រព​។

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី​ថ្លែង​ថា ការ​ផ្តល់​ពូជស្រូវ​គឺជា​ការរួមចំណែក​យ៉ាងសំខាន់​ជាមួយ​ប្រជាកសិករ ដើម្បី​ឱ្យ​ពួកគាត់​ឆាប់​បាន​ស្តា​រី​ជីវភាព​ដែល​ជួបប្រទះ​នឹង​បញ្ហា​ទឹកជំនន់​។ ​ទន្ទឹមគ្នានេះ ប្រជាកសិករ​ដែល​ទទួល​បាន​ពូជស្រូវ​បាន​បង្ហាញ​ក្តី​រីករាយ និង​ការយកចិត្តទុកដាក់រ​បស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការ​រំលែក​ការ​លំបាក​របស់​ពួកគាត់ ដោយសារ​ដំណាំ​ស្រូវ​ខូចខាត​ដោយសារ​ទឹកជំនន់​។ គួរ​បញ្ជាក់​ថា ខេត្ត​កំពង់ធំ​មាន​ស្រូវ​ខូចខាត​ជាង ​១​ម៉ឺន​ហិកតា ខណៈ​ប្រជា​កសិករ​ត្រូវ​ទទួល​ពូជស្រូវ​ដែល​មាន​លទ្ធភាព​ស្តារ​បាន​ជាង ​១​ម៉ឺន​គ្រួសារ​ស្មើនឹង​ជាង​ ៩០០​តោន​។​ ​អត្ថបទ៖ សេក ឧ​ត្ត​ម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm