ពលរដ្ឋ​នៅ​ភូមិ​ស្រែ​ថ្មី​ស្នើ​កុំឲ្យ​មានការ​រុះរើ​ផែ​ឈើ​ប្រវែង​ជិត ៣០០​ម៉ែត្រ​ចេញ ខណៈ​ជា​សេចក្តី​ត្រូវ​ការ​

2022/10/16 11:18:17 pm        372

​កោះកុង​៖ ប្រជាពលរដ្ឋ​ប្រមាណ ៣០០​គ្រួសារ​រស់​នៅក្នុង​ភូមិ​ស្រែ​ថ្មី ឃុំ​ថ្ម​ស ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង បាន​ស្នើសុំ​អាជ្ញាធរ​ស្រុក​កុំ​ឱ្យ​រុះរើ​ផែ​ឈើ​ប្រវែង​ជិត ​៣០០​ម៉ែត្រ​ដែល​ទើប​តែនឹង​សង់ ព្រោះ​វា​ជា​តម្រូវ​ការ​ចង់​ចត​ទូក និង​ដឹក​ជញ្ជូន​ទំនិញ​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។ ​

​តំណាង​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែ​ថ្មី បាន​នាំ​គ្នា​ប្រមូល​ផ្តុំ​ទទូច​ដល់​អាជ្ញាធរ​រក្សាទុក​ផែ​ថ្មី​សង់​ពី​ឈើ​នៅ​ដដែល ដើម្បី​ជា​ប្រយោជន៍​ដល់​ពួកគាត់​បម្រើការ​ចត​ទូក និង​លើកដាក់​ផល​នេសាទ​ដែល​ប្រមូល​បាន​ពី​ផ្ទៃ​ទឹកសមុទ្រ​។​

សំណើសុំ​របស់​ប្រជា​ពលរដ្ឋ​ទាំង​ផ្ទាល់មាត់ និង​ផ្តិត​មេដៃ​លាយលក្ខណ៍អក្សរ​នេះ ធ្វើឡើង​ក្រោម​មានការ​ចោទប្រកាន់ថា ឈ្មោះ លី រស់ ជា​អ្នក​ផ្តើម​សង់វា​ឡើង បូករួម​មាន​នឹង​ការ​ជួយ​សម្ភារៈ និង​កម្លាំង​ពលកម្ម​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន​ផង​នោះ​។

ត្រង់​ចំណុច​ថា សំណង់​ផែ​ឈើ​ខុសច្បាប់​ចូល​សមុទ្រ ​ព្រោះតែ​ប្រយោជន៍​ផ្ទាល់ខ្លួន​គឺ​មិន​ពិត​នោះ​ទេ​។​ ​តំណាង​ប្រជាពលរដ្ឋ​លើកឡើង​បន្ត​ថា ពួកគាត់​ពិតជា​សប្បាយ​ចិត្ត និង​គាំទ្រ​ឱ្យ​មាន​ជា​ផែ​ឈើ​ទទឹង​៥​ម៉ែត្រ​កន្លះ និង​កម្ពស់​ផុត​ពី​ទឹក​ជាង ​២​ម៉ែត្រ ខណៈ​ផែ​ថ្ម​នៅ​មួយ​កន្លែង​ទៀត​មាន​ទូក​ជាច្រើន​ចូល​ចត និង​ពិបាក​ដឹក​ជញ្ជូន​ផល​នេសាទ​ឡើង​មក​លើគោក​។ ពលរដ្ឋ​ជឿ​ជាក់​ថា ប្រធាន​សហគមន៍​នេសាទ​ និង​អាជ្ញាធរ​ពាក់ព័ន្ធ​យោគយល់​ពី​តម្រូវ​ការ​ចង់​របស់​ពួកគាត់ ​ជា​អ្នក​ប្រកបមុខរបរ​នេសាទ សម្រាប់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​លោក សន ចេក មេភូមិ​ស្រែ​ថ្មី និង​លោក ហ៊ិ​ន ឡា នាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុម​សាគរ​បាន​ទទួល​ស្គាល់​ស្រដៀង​ថា ផែ​ឈើ​ខាងលើ វា​ពិតជា​តម្រូវ​ការចាំបាច់​របស់​ពលរដ្ឋ​អ្នកភូមិ​ស្រែ​ថ្មី​ប្រាកដ​មែន​។ ព្រោះ​ពួកគាត់​ស្នើសុំ​ច្រើន​ឆ្នាំ​មក​ហើយ ខណៈ​មាន​បញ្ហា​ប្រឈម​លំបាក ហើយ​ងាយ​នឹង​បង្ក​គ្រោះ​ថ្នាក់​ដល់​មនុស្ស​រស់នៅ​តាម​ខ្នង​ផ្ទះ​ពេល​ដឹក​ផល​នេសាទ​ម្តងៗ​។

តប​នឹង​សំណើ​ពលរដ្ឋ លោក​មេភូមិ​ស្រែ​ថ្មី និង​មន្ត្រី​ជំនាញ​ក៏​រៀបចំ​លិខិត​សំណើ​បែបបទ​មួយ ​បញ្ជូន​ទៅ​កាន់​ប្រធាន​សហគមន៍ មេឃុំ​ថ្ម​ស និង​រដ្ឋបាល​ស្រុក​បូ​ទុម​សាគរ ត្រង់​មានការ​សម្រេច​យ៉ាងណា​អាស្រ័យ​ទៅតាម​ជាក់ស្តែង​របស់​លោក​អភិបាលស្រុក​។​

​ដោយឡែក​លោក លី រស់ ជា​អ្នក​ផ្តួចផ្តើម​ធ្វើ​ផែ​អះអាង​នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែតុលា ឆ្នាំ​២០២២​ ថា ដំបូង​ឡើយ​លោក​ធ្វើ​តែ​ផែ​ឈើ​ ១​ម៉ែត្រ​កន្លះ​ដើម្បី​លើក​ត្រី មឹក បង្គារ និង​ក្តាម ដោយ​លោក​មិន​ចង់​ធ្វើ​បន្ត​ទេ ប៉ុន្តែ​មានការ​ស្នើសុំ ក៏ដូចជា​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ក៏​បន្ត​សង់​ទៀត គ្រា​ពួកគាត់​លំបាក​កន្លែង​ចត​ទូក​លើកដាក់​ផល​នេសាទ​ទៅកាន់​ទីផ្សារ​។

បើ​តាម​លោក លី រស់ បច្ចុប្បន្ន​ផែ​ឈើ​នេះ សម្រេច​បាន​ជាង ​៩០% ​ហើយ​នៅ​សល់​តែ​តូប​មួយ​លើ​ផែ​ទុក​ចាំ​លើកដាក់​ផល​នេសាទ​។

​ទាក់ទិន​បញ្ហា​នេះ​ត្រូវ​បាន​លោក ក្រូច បូរី​សីហា អភិបាលស្រុក​បូ​ទុម​សាគរ​ថ្លែង​ថា លោក​នឹង​មិន​ជំទាស់​សេចក្តី​ចង់បាន​របស់​ពលរដ្ឋ​នោះ​ទេ ប្រសិនបើ​វា​បម្រើ​ដល់​ប្រយោជន៍​រួម ក៏ដូចជា​មានទុក្ខ​កង្វល់​ពិតប្រាកដ​មែន​គឺ​លោក​ឯកភាព​គាំទ្រ​។ លោក និងក្រុមការងារជំនាញ នឹងត្រួតពិនិត្យទីតាំងកើតហេតុជាក់ស្តែងជាថ្មីម្តទៀត។ 

តែទោះយ៉ាងណាលោកអភិបាលស្រុក ក៏ទទូចសំណូមពរដល់ប្រជាពលរដ្ឋ និងសប្បុរសជនក្នុងមូលដ្ឋាន មុននឹងចង់សាងសង់ ឬធ្វើអ្វីមួយ ត្រូវមានសំណើតាមបែបបទនីតិវិធីច្បាប់ឲ្យបានត្រឹមត្រូវ ចៀសវាងធ្វើអ្វីតាមតែចិត្តចង់របស់ខ្លួនឯង។

​លោក​អភិបាលស្រុក​បូ​ទុម​សាគរ​អះអាង​ថា ការដែល​លោក​គាំទ្រ​នេះ ដើម្បី​ផ្តល់​ឱកាស​ដល់​ប្រជា​ពលរដ្ឋ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ ក្រោយ​បញ្ហា​ធូរស្រាល​ជំងឺ​កូ​វីដ​តាម​អាស្រ័យ​ផល​នេសាទ ជាពិសេស​ទប់ស្កាត់​ការ​ចូល​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង និង​ដី​ចំណី​ព្រែក​សមុទ្រ​៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm