ក្រសួងយុត្តិធម៌នឹងបង្កើតវិជ្ជាជីវៈថ្មីមួយគឺ “សន្ធានការី” ដើម្បីជំរុញការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ

2022/10/16 09:33:43 pm        1.3 K

ភ្នំពេញ៖ ឯកឧត្តម កើតរិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មបានបញ្ជាក់ថា មកដល់ពេលនេះក្រសួងយុត្តិធ៌មកំពុងរៀបចំឯកសារទស្សនទានដើម្បីត្រៀមបង្កើតនូវអង្គភាពវិជ្ជាជីវៈថ្មីមួយទៀតគឺ “សន្ធានការី” តាមរយះយន្តការសន្ធានកម្ម ដើម្បីចូលរួមចំណែកក្នុងការដោះស្រាយវិវាទក្រៅប្រពន្ធ័នៅកម្ពុជា។

បញ្ជាក់ប្រាប់អ្នកសារព័ត៌មានក្រោយពិធីបិទសន្និបាតលើកទី២៧របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី​១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធិ រដ្ឋមន្ត្រីក្រសួងយុត្តិធ៌មបានអោយដឹងថា មកពេលនេះក្រសួងយុត្តិធ៌មកំពុងរៀបចំឯកសារ លិខិតបទដ្ឋានគតិយុត្តិ ដើម្បីបង្កើតអង្គភាពវិជ្ជាជីវៈថ្មីមួយបន្ថែមទៀតគឺ សន្ធានការី គឺជាអ្នកសម្របសម្រួលអាជីពដែលច្បាប់ទទួលស្គាល់ ដើម្បីសម្របសម្រួលវិវាទក្នុងទិសដៅសំខាន់នៃការកែទម្រង់វិស័យយុត្តិធ៌មនៅកម្ពុជា។ ឯកឧត្តមកើតរិទ្ធបានបន្តថា កិច្ចការនេះកំពុងស្ថិតនៅក្នុងដំណាក់កាលនៃការរៀបចំតាក់តែងគោលនយោ ច្បាប់លក្ខន្តិកៈមួយចំនួនទៀត ដែលអាចនឹងចេញរូបរាងនៅឆ្នាំ២០២៣ហើយ អាចនឹងអនុវត្តនៅឆ្នាំ២០២៤។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា មូលហេតុសំខាន់ចំនួន២នៃការបង្កើតវិជ្ជាជីវៈថ្មីមួយនេះគឺទី១ មូលដ្ឋានគ្រឹះពីនយោបាយឈ្នះៗ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី និង ទី២គឺវប្បធ៌មនៃសង្គមកម្ពុជាដែលតែងតែមានការយោគយល់គ្នា។ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការតាមរយៈសន្ធានកម្មនេះ នឹងផ្តល់នូវផលប្រយោជន៍ចំនួន៣ចំនុចសំខាន់រួមមានទី១ គឺការបង្ខិតសេវាយុត្តិធ៌មអោយកាន់តែជិតប្រជាពលរដ្ឋនៅតាមទីជនបទ ទី២ ការរួមចំណែកកាត់បន្ថយការកកស្ទះសំណុំនៅតាមតុលាការ និងទី៣ផ្តល់នូវភាពសុខុដុមរមនានៃមហាគ្រួសារខ្មែរ ដែលគូភាគីទំនាស់ទទួលបានផលឈ្នះៗទាំងអស់គ្នា ។ 

យន្តការសន្ធានកម្មនេះគឺអាចដោះស្រាយបានត្រឹមតែរឿងក្តីរដ្ឋប្បវេណី ដូចជាទំនាស់ដីធ្លី ភ្លឺស្រែ ទំនាស់គ្រួសារ និង រឿងក្តីព្រហ្មទណ្ឌកម្រិតស្រាលតែប៉ុណ្ណោះ ហើយរាល់ការព្រមព្រៀងពីគូភាគីដែលសម្រេចតាមរយះសន្ធានការីគឺមានតម្លៃស្របច្បាប់យកទៅអនុវត្តបាន។ ចំណែកបុគ្គលដែលនឹងអាចក្លាយជាសន្ធានការី គឺត្រូវមានសមត្ថភាពខ្ពស់ផ្នែកច្បាប់ រួមនឹងសមត្ថភាពនៃការសម្របសម្រួលប្រកបដោយភាពអំណត់ចំពោះគ្រប់ភាគីពាក់ពន្ធ័។

សូមរំលឹកដែរថា ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការមិនមែនមានតែយន្តការសន្ធានកម្មនោះទេ កន្លងមកដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាកាមានដូចជា ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាផ្នែកនៃវិវាទការងារ ការដោះស្រាយបញ្ហាដីធ្លីតាមរយៈគណៈកម្មការដីធ្លី វិស័យពាណិជ្ជកម្មដោះស្រាយតាមមជ្ឈត្តការជាដើម។

យោងតាមនិយមន័យច្បាប់សន្ធានកម្ម ឬការសម្រុះសម្រួលវិវាទ គឺជារបៀបនៃការដោះស្រាយវិវាទមួយធ្វើឲ្យគូវិវាទមានលទ្ធភាពអាចពិចារណា និងសំរេចដោយច្បាស់លាស់ ក្រោមការជួយជ្រុមជ្រែងពីអ្នកសម្រុះសម្រួល អព្យាក្រឹត៕

អត្ថបទ៖ សូដាវណ្ណ

អត្ថបទដែលទាក់ទង

ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត
2026/04/24 08:53:07 am        1
ប្រមុខការទូតកម្ពុជាប្រកាសត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយទូតថ្មីប្រទេសនូវែលសេឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
2026/04/24 08:03:21 am        1
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ
2026/04/24 07:59:49 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត

2026/04/24 08:53:07 am
​លោក Trump ត្រូវបានរាយការណ៍ថានឹងអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami
2026/04/24 08:52:21 am
​លោកTrump៖ លីបង់និងអ៊ីស្រាអែល ព្រមព្រៀងបន្ថែមពេលបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា រយៈពេល៣សប្តាហ៍
2026/04/24 08:45:46 am
​លោក Trump និយាយថា សហរដ្ឋអាមេរិក មិនប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ
2026/04/24 08:42:18 am
​ប្រមុខការទូតកម្ពុជាប្រកាសត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយទូតថ្មីប្រទេសនូវែលសេឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
2026/04/24 08:03:21 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/24 12:08:33 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/23 12:33:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/23 05:34:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/20 07:12:40 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am