សម្តេចតេជោ ព្រមាន​ចាត់វិធានការក្តៅ​បើបក្សនយោបាយណា​ហ៊ានធ្វើតាម​ការញុះញង់​របស់​ទណ្ឌិត​ក្រៅស្រុក

2022/10/17 04:04:07 pm        654

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​ព្រមានខ្លាំងៗ ដោយនឹងចាត់វិធានការទៅកាន់ទៅកាន់តុលាការ ដោយគ្មានការ​លើកលែង​ប្រសិន​បើ​ប្រធានគណបក្សនយោបាយណាក៏ដោយ ដែលហ៊ាន​ធ្វើតាម​ការញុះញង់​របស់​ទណ្ឌិត​ក្រៅ​ច្បាប់ ដែលបានធ្វើការអំពាវនាវជាថ្មីដល់កងទ័ពឲ្យមានការផ្តួលរំលំ រាជរដ្ឋាភិបាល​ស្រប​ច្បាប់​ក្នុង​អំឡុង​ពេលបោះឆ្នោតនាឆ្នាំ២០២៣ខាងមុខនេះ។

ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនេះ​គឺ​បាន​ធ្វើ​ឡើង​បន្ទាប់​ពីទ​ណ្ឌិត​ក្រៅ​ច្បាប់​បាន​ ចេញសេចក្តីថ្លែងការណ៍​កាលពីកន្លងទៅថ្មីៗនេះ ដោយអំពាវនាវ និង​ការ​ញុះញង់​ដល់​យោធា​ឲ្យ​មាន​ការផ្តួលរំលំរាជរដ្ឋាភិបាល​ស្របច្បាប់នាពេលបច្ចុប្បន្ននេះ។

ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រងប្រមាណជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ​នាយករដ្ឋ​មន្រ្តី​បាន​សង្កត់​ធ្ងន់​ថា អ្នកណាក៏ដោយ​ឲ្យ​តែ​ហ៊ាន​ធ្វើ​តាម​ការ​ញុះញង់​របស់​ទណ្ឌិត​ក្បត់​ជាតិ​បី​ជំនាន់​នោះ​នឹង​ចាប់​បញ្ជូនទៅតុលាការភ្លាមៗដោយធ្វើមួយចាប់មួយធ្វើពីរចាប់ពីរ។

ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានផ្តាំទៅក្រុមទណ្ឌិតក្រៅច្បាប់ និង​ពូជ​ក្បត់ ជាតិបីជំនាន់នោះផងដែរថា ប្រសិនបើចង់​មក​ប្រទេស​កម្ពុជា​វិញ​ក៏​សូម​អញ្ជើញ​ដោយ​គ្មាន​ការ​ហាមឃាត់នោះទេ ហើយសម្តេច​ក៏​មិន​ដែល​ធ្លាប់​បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជើង​ហោះហើ​រ​ណាមួយ​ថា​មិនឲ្យដឹកពួកផងខ្លួននោះដែរ ប៉ុន្តែសម្តេចបាន​បញ្ជាក់​ថា​ការ​មក​ដល់​របស់​ទណ្ឌិត​ទាំង​នោះ នឹងមានការស្វាគមន៍ដោយខ្នុរដៃតែប៉ុណ្ណោះ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីក៏បានចំអកឲ្យទណ្ឌិតក្រៅច្បាប់ និង​ពូជក្បត់ជាតិបីជំនាន់នោះដែរ ទាក់ទងនឹងក្តីក្តាំងនៅតុលាការបារាំង ខណៈទណ្ឌិត និង​ក្រុម​របស់​ខ្លួន បានស្រែកក្តែងៗក្រោយពីសេចក្តីសម្តេចរបស់តុលាការបារាំងនោះ៕ អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        260
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm