ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​​ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យជាតិគ្រប់គ្រង

2022/10/17 04:43:29 pm        884

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា​បាន​អញ្ជើញ​ប្រគល់​សញ្ញាប​ត្រ​ដល់​និស្សិតនៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រងប្រមាណជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​នេះ។

ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុង​មាន​ការងារ​ធ្វើរៀ​ង​ៗ​ខ្លួន​ ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​ដោយខ្លួនឯង។

​ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

⁃ សម្តេចតេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានសម្តែងសមានទុក្ខ និងស្មឹងស្មាត គោរពវិញ្ញាណក្ខន្ធកុមារា កុមារី ដែលទទួលមរណភាពដោយលិចទូក-ដចម្លង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់ភ្នំ​ ស្រុកលើកដែក ខេត្តកណ្តាល។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅអាស៊ាន មានសោកនាថកម្មធំៗចំនួន៣រួចមកហើយ នៅឆ្នាំ២០២២នេះ ក្នុងនោះមានការរត់ជាន់គ្នានៅឥណ្ឌូនេស៊ី, ករណីបាញ់ប្រហារនៅប្រទេសថៃ និងករណីលិចទូកដចម្លង នៅប្រទេសកម្ពុជា ដែលទាមទារអោយយើងប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

- សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពខ្លួនឯង ហើយអាជ្ញាធរក៏ប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង ដែលត្រូវឆ្លងទឹក​ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

- សម្តេតេជោ ហ៊ុន សែន មានប្រសាសន៍ពីប្រវត្តិ នៃចាប់ផ្តើមវិស័យអប់រំនៅកម្ពុជាឡើងវិញ បន្ទាប់ពីញាំញីដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាលនោះ ការស្វែងរកបណ្ឌិត​ ឬអ្នកចេះមកធ្វើការ មិនមែនជារឿងងាយស្រួលនោះទេ ដោយក្រសួងនីមួយៗប្រឹងប្រែងស្រូបទាញអ្នកចេះដឹងមកធ្វើការ។

 

- សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ត្រីដែលមានប្តី និងមានកូនហើយ សូមបន្តការសិក្សារបស់ខ្លួន​​ ដើម្បីអោយមានតុល្យភាពរវាងបុរស និងស្ត្រី​ នាលើការបណ្តុះបណ្តាលកម្រិតឧត្តម អនុបណ្ឌិត និងបណ្ឌិត។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានចាប់ផ្តើមវិស័យអប់រំ សិក្សាធិការឡើងវិញពីការរស់រានមានជីវិត ដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច​ ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ។

- សម្តេចតេជោ​ ហ៊ុន សែន បានហៅទណ្ឌិតរត់ចោលស្រុកម្នាក់ឈ្មោះ សម រង្ស៊ី គឺអាចោរក្បត់ជាតិ៣ជំនាន់ ដោយជីតាក្បត់ព្រះមហាក្សត្រ, ឪពុកក៏ក្បត់ព្រះមហាក្សត្រ ហើយខ្លួនឯងក៏ក្បត់ព្រះមហាក្សត្រថែមទៀត។

- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសដល់បុគ្គលជាសង្ឃ ដែលសម្តេចហៅថា «អាខ្មៅ» សូមយកលុយ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាលុយខ្មោចរបស់លោកបណ្ឌិតកែមឡីទៅសងគេវិញ ហើយសម្តេចក៏ប្រកាសដល់ប្រជាពលរដ្ឋឱ្យដឹងពីពុតត្បត់ ខូចខិល បោកលុយកាក់ របស់ខូចតាំងខ្លួនជាសង្ឃនោះ។

- សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសដល់ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាចំណុចចាប់ផ្តើម នៃសិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន(តំបន់សមាហរណកម្ម-អតីតសមរភូមិ)ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។ សម្តេចព្រមានថា «បើចៅហ្វាយខេត្តបាត់ដំបងធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង»។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលហាមឃាត់មិនឱ្យមានយន្តហោះដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះទេ តែបើមកដល់កម្ពុជាពេលណា ទណ្ឌិតរូបនោះនឹងត្រូវចាប់បញ្ជូនចូលគុកតែម្តង ព្រោះសាលក្រមតុលាការស្ថាបពរនៅមានជាធរមាននៅឡើយទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់និយាយដល់បុគ្គលទណ្ឌិតរូបនោះឡើយ តែអ្វីដែលសម្តេចលើកឡើងនាពេលនេះ ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា អំពីពុតត្បុតដ៏មហាអាក្រក់របស់បុគ្គលនោះចំពោះជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

- សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សាការពារខ្លួន ពីការឆ្លងរីករាលដាលជាថ្មីជំងឺកូវីដ-១៩ ដោយរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ទាំងដូលមូលដ្ឋាន និងដូសជំរុញនានា តាមការកំណត់របស់ក្រុមគ្រូពេទ្យឱ្យបានគ្រប់ៗគ្នា។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើដល់អ្នកនិយមការរិះគន់ទាំងឡាយ សូមមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការប្រៀបធៀបកម្ពុជាពីអតីតកាល និងបច្ចុប្បន្នកាល។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាជាប្រទេសប្រើប្រាស់ប្រេងឥន្ធនៈក្នុងកម្រិតលេខ១០៧ ក្នុងចំណោមជាង ២០០លើពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកប្រើប្រាស់ច្រើនជាងគេ ក្នុងរង្វង់ជា១៩លានប៉ារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកមានចិន ,ឥណ្ឌា..។ល។

- សម្តេចតេជោ ហ៊ុន សែន ប្រកាលពីភាពអត់ចិត្ត អត់ថ្លើម នៃបក្សនយោបាយនានា ដែលមិនបានសម្តែងសមានទុក្ខ ឬសរសេរសាររំលែកមរណទុក្ខដល់ក្រុមគ្រួសារសព​ ដែលមានកូនៗស្លាប់ ដោយការលិចទូកនៅឃុំកំពង់ភ្នំ ស្រុកលើកដែល ខេត្តកណ្តាល។ សម្តេចបញ្ជាក់ថា «ឪពុកម្តាយក្មេងៗទាំងនោះ ក៏អាចមានអ្នកខ្លះបោះឆ្នោត ឱ្យបក្សនយោបាយទាំងនោះផងដែរ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវាយតម្លៃផលប៉ះពាលវិស័យកសិកម្ម ជាពិសេសដំណាំស្រូវដោយទឹកជំនន់ភ្លាមៗ ដោយគ្មានរារែក និងអន្តរាគមន៍បន្ទាន់ផ្តល់ពូជស្រូវដល់ប្រជាកសិករ ដើម្បីបន្តបង្កបង្កើនផលឱ្យទាន់ពេលវេលា។ សម្តេចបញ្ជាក់ថា «វាយតម្លៃបានប៉ុន្មាន ផ្តល់ពូជស្រូវដល់ប្រជាកសិករប៉ុណ្ណឹង កុំចាំសរុបរបាយការណ៍ទាំងមូល»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីកសិកម្មទាំងអស់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន «សូមកុំនាំគ្នាជិះសេះ មើលផ្កា» ដោយត្រូវតាមដាន និងចុះជាប់ ជាមួយប្រជាកសិករ ពីការអន្តរាគមន៍ និងការផ្តល់ពូជស្រូវ និងពូជដំណាំផ្សេងៗដល់ពួកគាត់។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានប្រជាពលរដ្ឋក្នុងរង្វង់១៨ភាគរយរស់នៅក្នុងស្ថានភាពក្រីក្រ ដែលយើងត្រូវអន្តរាគមន៍បន្ទាន់ជួយដល់ពួកគាត់ ជាពិសេសប្រជាពលរដ្ឋក្នុងចំណោមនោះ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការអន្តរាគមន៍របស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ។

- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសអំពាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ សូមមានការអនុគ្រោះដល់ប្រជាពលរដ្ឋកម្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការពន្យារបង់ប្រាក់សង, បន្ធូរបន្ថយអត្រាការប្រាក់ និងរៀបចំឥណទាន់កម្ចីដល់ពួកគាតឡើងវិញ ដើម្បីស្តារលទ្ធកម្ម។

- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសថា​ ទោះជាកម្ពុជារងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក៏ពិតមែន តែកម្រិតនៃផលប៉ះពាល់របស់កម្ពុជា នៅតិចជាងប្រទេសថៃ ដោយកម្ពុជា មិនរងជំនន់ក្នុងរាជធានីភ្នំពេញដូចនៅបាងកកឡើយ ហើយជំនន់បណ្តាលមកពីស្ទឹងព្រែកត្នោតក៏គ្មានអ្វីត្រូវព្រួយបារម្ភដែរ ទោះទឹកភ្លៀងនៅបន្តធ្លាក់ខ្លះៗក្តី។

- សម្តេច ហ៊ុន សែន បានប្រកាសដល់មន្ត្រី ត្រូវវេចបាយ, វេចអង្ករ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងអន្តរាគមន៍បន្ទាន់ជួយពួកគាត់ «ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងភាពអត់ឃ្លាន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីសិទ្ធិស្របតាមច្បាប់ ក្នុងការបញ្ចប់មុខតំណែងមន្ត្រីក្នុងតួនាទី និងដែនសមត្ថកិច្ច ដោយមិនរង់ចាំក្រុមអ្នកវិភាគ ឬក្រុមឧទ្ទាមទាំងឡាយទាំងពួងយល់ព្រម ឯកភាពនោះទេ។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ឱ្យចាំទុកក្នុងចិត្ត បើគូបក្ខដិបក្ខយើងជេរមានន័យថា «យើងកំពុងធ្វើរឿងត្រឹមត្រូវ» បើគេសរសើរមានន័យថា «យើងកំពុងដើរលើផ្លូវខុស»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អរ គឺជិតដល់ថ្ងៃងាប់»។

- សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសពីអំពើពុតត្បត់របស់ក្រុមប្រឆាំង ដឹកនាំដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលនៅលើលោកនេះ គ្មានប្រទេសណាដូចឡើយ។ សម្តេចបញ្ជាក់ថា «វាមិនដែលចាញ់ឆ្នោត តែចង់ធ្វើប្រធានរដ្ឋសភា»។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់បក្សនយោបាយនានាក្នុងស្រុក ដែលភ្ជាប់ខ្លួនជាមួយជនមានទោស ឈ្មោះ សម រង្ស៊ី នឹងត្រូវមានវិធានការតាមច្បាប់ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រកូលអាក្បត់ជាតិ៣ជំនាន់ នឹងមិនត្រូវលើកលែង អត់ឱនឡើយ»។

- សម្តេតេជោ ហ៊ុន សែន បានប្រកាសថា ទោះមានកាំភ្លើងទំនើប , មានរថក្រោះប៉ុន្មានគ្រឿងក៏ដោយ បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ នឹងដួលរលំឆាប់ជាមិនខាន ដូចជាសម័យប៉ុលពតខ្មែរក្រហមដូច្នោះដែរ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសទប់ នឹងការប៉ោងចំណាយរបស់រដ្ឋ លើសហួសហេតុ ក្នុងនោះមានការរឹងបន្តឹងការចូលមន្ត្រីរាជការថ្មី ដើម្បីកុំឱ្យមានវាសនាដូចប្រទេសស្ត្រីលង្ការ ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង២៩នាទី។

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm