លោក Xi Jinping និយាយថា ​ការគ្រប់គ្រង​លើ​ដែនដី​ហុងកុង​សម្រេចបាន​ហើយ និង​ប្តេជ្ញា​បន្ត​លើ​កោះ​តៃវ៉ាន់​

2022/10/17 05:46:32 pm        895

​ចិន៖ លោក​ប្រធានាធិបតី​ចិន Xi Jinping បាន​និយាយ​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃអាទិត្យ នៅ​ឯ​ពិធី​បើក​សមាជ​បក្ស​កុំ​ម្មុយ​នី​ស​ចិន ​៥​ឆ្នាំ​ម្ដង​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​ថា ​ប្រទេស​ចិន​សម្រេច​បាន​ការ​គ្រប់​គ្រង​យ៉ាង​ទូលំទូលាយ​លើ​ទីក្រុង​ហុងកុង ដោយ​នាំ​ទីក្រុង​នេះ​ចេញពី​ភាព​ចលាចល​ទៅកាន់​អភិបាលកិច្ច​ល្អ​។​

​លោក Xi បាន​និយាយថា ប្រទេស​ចិន​ក៏​តស៊ូ​ដ៏​ខ្លាំងក្លា​ប្រឆាំង​នឹង​ការ​បំបែក​ខ្លួន​របស់​តៃវ៉ាន់​ផង​ដែរ និង​បាន​ប្ដេជ្ញា និង​អាច​ប្រឆាំង​ទៅ​នឹង​បូរណភាព​ទឹកដី។​ លោក Xi Jinping​ កាលពី​ថ្ងៃអាទិត្យ​បានចាប់ផ្ដើម​សមាជ​លើក​ទី​២០ នៃ​បក្ស​កុំ​ម្មុយ​នី​ស​ចិន​ដែល​កំពុង​កាន់អំណាច ជា​ព្រឹត្តិការណ៍​ពេញ​ ១​សប្ដាហ៍​ដែល​ត្រូវបាន​គេ​មើលឃើញ​ជាទូទៅ​ថា​ នឹង​ទទួល​ការគ្រប់គ្រង​អាណត្តិ​ទី​៣ ជា​ការ​ពង្រឹង​អំណាច​របស់​ខ្លួន​ក្នុងនាម​ជា​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​បំផុត​របស់​ប្រទេស​នេះ ចាប់​តាំង​ពី​លោក Mao Zedong មក។

​ការ​ជួបជុំ​នៃ​គណៈប្រតិភូ​ប្រហែល​ ២,៣០០​នាក់​មកពី​ទូទាំង​ប្រទេស​ បាន​ចាប់ផ្ដើម​នៅ​ក្នុង​មហា​សាល​ប្រជាជន​នៅ​ប៉ែក​ខាងលិច​នៃ​ទីលាន​ចតុរង្គ Tiananmen ស្រប​ពេល​មានការ​រឹត​បន្តឹង​សន្តិសុខ​ដ៏​តឹងរ៉ឹង ​និង​ក្រោម​ផ្ទៃមេឃ​ពណ៌​ខៀវ បន្ទាប់ពី​ចុះ​ផ្សែង​អ័ព្ទ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​នៅ​ក្នុង​រដ្ឋធានី​របស់​ចិន​មួយ​នេះ​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm