បាល់ទាត់៖ ក្រុមបាល់ទាត់ FC Barcelona បានស្គាល់បរាជ័យលើកដំបូងក្នុងរដូវកាលនេះចំជំនួប El Clasico លើកទី២៥០ ក្នុងប្រវត្តិសាស្ត្រដោយ Real Madrid យកឈ្នះ ៣-១។
Real Madrid បានបើកការនាំមុខមុនដោយ Karim Benzema មុនពេលដែល Federico Valverde បង្កើនការនាំមុខ ២គ្រាប់មុនចប់វគ្គទី១។ Barcelona ជាក្រុមមានប្រៀបនៅវគ្គទី២ ដោយមានការគ្រប់គ្រងបាល់ច្រើន និងឱកាសជាច្រើនតែមិនបានសំរេច ពោលគឺត្រូវរង់ចាំដល់ចុងម៉ោងនាទីទី៨៣ ទើបអតីតខ្សែប្រយុទ្ធ Manchester City, Ferran Torres តាមពីក្រោយវិញបានមួយគ្រាប់។

យ៉ាងណាក្តីមុនចប់ Real Madrid ក៏បន្ថែមគ្រាប់ចុងក្រោយដោយ Rodrygo នៅនាទីទី៩០+១ ដោយពិន័យ ១១ម៉ែត្រ។ នេះជាជ័យជំនះលើកទី១០១ សម្រាប់ Real Madrid ក្នុងជំនួប El Clasico នេះខណៈ Barcelona ឈ្នះសរុប ១១៧ប្រកួត។ បីពិន្ទុនេះធ្វើឱ្យ Real Madrid ឡើងមកនាំមុខដាច់ ៣ពិន្ទុពីលើក្រុមលេខ២ Barcelona ផងដែរ៕
អត្ថបទ៖នាង សុភាវុធ