ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពសេវាប្រៃសណីយ៍ឲ្យកាន់តែមានភាពល្អប្រសើរឡើង ប្រៃសណីយ៍កម្ពុជា កំពុងកែទម្រង់ប្រព័ន្ធរាប់បញ្ចូលទាំងប្រព័ន្ធឌីជីថលផងដែរ។
ក្នុងកិច្ចសំភាសន៍ជាមួយBTV លោកស្រី ហាស់ ដួងលក្ខណា អគ្គនាយករងប្រៃសណីយ៍កម្ពុជា បានឲ្យដឹងថា បច្ចុប្បន្ន សេវាប្រៃសណីយ៍កម្ពុជា កំពុងមានការគាំទ្រច្រើនពីអតិថិជន ទាំងនៅក្នុងស្រុក និងបរទេស។ ការគាំទ្រដោយសារសេវាប្រៃសណីយ៍ផ្តល់ភាពងាយស្រួល និងដឹកជញ្ជូនបញ្ញើឆាប់រហ័ស ដល់អតិថិជន។
លោកស្រី បានបញ្ជាក់ថា ប្រៃសណីយ៍កម្ពុជា កំពុងកែទម្រង់ប្រព័ន្ធផ្ទៃក្នុង រួមបញ្ចូលប្រព័ន្ធឌីជី ថល និងពង្រីកសេវាផ្សេងៗទៀត ដើម្បីពង្រឹងគុណភាពសេវាឲ្យកាន់តែមានភាពល្អប្រសើរជូនដល់អតិថិ ជន។
ប្រៃសណីយ៍កម្ពុជា មានបម្រើសេវាកម្មជាច្រើនប្រភេទ រួមមាន បញ្ញើប្រៃសណីយ៍ក្រៅប្រទេស, បញ្ញើប្រៃសណីយ៍ឆាប់រហ័សក្នុងប្រទេស និងគ្រប់ខេត្ត-ក្រុង, សេវាចែកខិតបណ្ណ និងលិខិតផ្សាយពាណិជ្ជ កម្មផ្សេងៗ, សេវាជួលរថយន្ដទេសចរណ៍ និងសេវាដឹកអ្នកដំណើរ ។ល ៕អត្ថបទ៖ ទូច សោភ័ណ