ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅថ្ងៃនេះថា បុរសខ្មែរម្នាក់ទៀតអាយុ ៥៩ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩កាលពីថ្ងៃម្សិលមិញនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារជំងឺផ្លូវដង្ហើមមួយនេះ កើនដល់ ២៧ករណីហើយ។
ក្នុងសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះ ក្រសួងសុខាភិបាលបាននិយាយថា បុរសជនជាតិខ្មែរអាយុ ៥៩ឆ្នាំ ដែលជាពលរដ្ឋរស់នៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានស្លាប់បាត់បង់ជីវិតរួចទៅហើយនៅមុនពេលត្រូវបានបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅម៉ោងប្រហែល ១១ព្រឹកថ្ងៃម្សិលមិញនេះ។
ក្រសួងបញ្ជាក់ថា ការត្រួតពិនិត្យសំណាកយកពីសពបុរសជនជាតិខ្មែររូបនេះ បង្ហាញថា គាត់បានឆ្លងមេរោគកូវីដ១៩ ដែលនាំឱ្យក្រុមគ្រូពេទ្យសន្និដ្ឋានថា គាត់ស្លាប់ដោយសារជំងឺកូវីដ១៩។
គិតត្រឹមថ្ងៃនេះ មនុស្សសរុបដល់ទៅ ២៦នាក់ហើយបានស្លាប់ដោយសារជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាគិតចាប់តាំងពីករណីស្លាប់លើកដំបូងកាលពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ៕