កូរ៉េខាងត្បូង ៖ យោធាប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកកំពុងប្រុងប្រយ័ត្នចំពោះប្រតិកម្មដែលអាចកើតមានពីប្រទេសកូរ៉េខាងជើងសម្រាប់សមយុទ្ធយោធាកូរ៉េខាងត្បូងដែលមួយផ្នែកចូលរួមដោយទាហានអាមេរិក។ នៅថ្ងៃច័ន្ទនេះ យោធាកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធនៅទីលានមួយ ដែលមានផែនការបញ្ចប់នៅថ្ងៃទី 28 ខែតុលា។ នាយសេនាធិការចម្រុះរបស់កូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដ៏មានសក្តានុពល រួមទាំងអាវុធនុយក្លេអ៊ែរ និងមីស៊ីល របស់កូរ៉េខាងជើង ។

