អាល្លឺម៉ង់​ផ្តល់​ហិរញ្ញប្បទាន​ដល់​កម្ពុជា បាន​ទាន់ពេលនឹង​ចំ​សភាពការណ៍​

2022/10/18 01:09:49 am        437

​ភ្នំពេញ​៖ រដ្ឋ​មន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ថា អាល្លឺម៉ង់​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់ ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​អភិវឌ្ឍន៍​ផ្លូវការ​ដល់​កម្ពុជា ទាំង​ជំនួយ​បច្ចេកទេស ទាំង​ហិរញ្ញប្បទាន​ឥត​សំណង និង​ជា​ហិរញ្ញ​សម្បទាន​ដោយ បាន​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​កម្ពុជា បាន​ទាន់​ពេល នឹង​ចំ​សភាពការណ៍​បច្ចុប្បន្ន​។​

​ឯកឧត្ដម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លើកឡើង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ឥត​សំណង សម្រាប់​គម្រោង​លើកកម្ពស់​គុណភាព និង​សមធម៌​សុខាភិបាល​ដំណាក់កាល​ទី ៣ រវាង​កម្ពុជា​-​អាល្លឺម៉ង់ នៅ​ថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០២២ នេះ​ថា ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​ដ៏​ស្និទ្ធស្នាល​រវាង​ប្រទេស​ទាំងពីរ កំពុង​ផ្តល់នូវ​ភាពរឹងមាំ និង​ស៊ីជម្រៅ និង​បានរួម​ម​ចំណែក​យ៉ាងសកម្ម ក្នុងការ​អភិវឌ្ឍន៍​ស​ង្គ​ម សេដ្ឋកិច្ចកម្ពុជា​, ជាក់ស្តែង​ចាប់ពី​ឆ្នាំ ២០១៦ មក សាធារណៈរដ្ឋ​សម្ព័ន្ធ​អាល្លឺម៉ង់ បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង់​សរុប​ចំនួន ៣៩​លាន​អឺរ៉ូ សម្រាប់​ការអនុវត្ត​គម្រោង​ជា​បន្តបន្ទាប់ ជាក់ស្តែង​ក្នុងដំណាក់កាល​ទី​៣ នេះ មាន​ទំហំ​ទឹកប្រាក់ ១៦ លាន​អឺរ៉ូ​ផងដែរ​។​

​ចំពោះ​គម្រោង​ដំណាក់កាល​ទី​៣ នេះ គឺ​អនុវត្ត​កម្មវិធី​ចំនួន ៣​រួមមាន ការ​រួមចំណែក​ដល់​សេវា​សុខភាព​ប្រកបដោយ​សមធម៌ និង​គុណភាព​ខ្ពស់ ដល់​ប្រជាជន​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​, ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ចការពារ ការ​ព្យាបាល​ជំងឺ តាមរយៈ​សមធម៌​សុខភាព​, ការអន្តរាគមន៍​ជា​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ លើ​ករណី​បញ្ហា​សុខភាព​ផ្សេងៗ ដោយ​ធ្វើការ​កែលម្អ​គុណភាព និង​សម​មា​សភា​ពនៃ​ការថែទាំ​សុខភាព​សាធារណៈ និង​ការផ្តល់​ការគាំទ្រ​ផ្នែក​បច្ចេកទេស និង​កែលម្អ​សមភាព​យេនឌ័រ និង​បរិ​យា​ប័ន្ន​សង្គម​។​

​ចំពោះ​គម្រោង​ដំណាក់កាល​ទី​៣ នេះដែរ​, ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី លើកឡើង​បន្តថា គម្រោង​នេះ​គឺ​បាន​ឆ្លើយតប​ទៅនឹង​សេចក្តីត្រូវការ​ជា​អាទិភាព ក្នុង​វិស័យ​សុខាភិបាល ស្របតាម​មុំ​៣​នៃ​យុទ្ធសាស្ត្រ​ចតុកោណ​, មុំ​៣​នៃ​ចតុកោណ​ទី​១ ស្តីពី​ការលើកកម្ពស់​សុខភាព​សាធារណៈ និង​អាហារ​រូប​ត្ថ​ម្ភ នៃ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាល​ទី ៤ របស់​រាជរដ្ឋាភិបាល ពោលគឺ លើកកម្ពស់​គុណភាព ប្រសិទ្ធភាព សមធម៌ និង​សុខភាព​ប្រជាជន និង​អាហា​រូប​ប​ត្ថ​ម្ភ ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​ជម្រុញ​កំណើន សេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព តាមរយៈ​ការចូលរួម​អភិវឌ្ឍន៍​ផែនការ​មួយចំនួន​រួមមាន​៖ ផែនការ​យុទ្ធសាស្ត្រ​សុខាភិបាល​, ក្របខណ្ឌ​យុទ្ធសាស្ត្រ​នៃ​កម្មវិធី​ស្តារ និង​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងការ​រស់នៅ​ជាមួយ​កូ​វីដ ១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី និង​ផែនការ​គ្រប់​ដណ្ដប់​អង្គ​ភាពជា​សកល​។​

​សូមបញ្ជាក់ថា​៖ ចំពោះ​ក្របខណ្ឌ​សហប្រតិបត្តិការ​រវាង​កម្ពុជា​-​អាល្លឺម៉ង់ ចាប់ពី​ឆ្នាំ​១៩៩៣ មកដល់​បច្ចុប្បន្ន សាធារណៈរដ្ឋ​សម្ព័ន្ធ​អាល្លឺម៉ង់ បានផ្តល់​ហិរញ្ញប្បទាន​អភិឌ្ឍន៍​ផ្លូវការ ប្រមាណ​ជាង ៨០០ លាន​ដុល្លារ​អាមេរិក ក្នុងនោះ​មាន​ហិរញ្ញប្បទាន​ឥត​សំណង ចំនួន ៧៣៣ លាន​ដុល្លារ​អាមេរិក ដែល​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា ដោយ​គ្រប់​ដណ្តប់​លើ​វិស័យ​សំខាន់​មួយចំនួន​ដូចជា វិស័យ​អប់រំ ការដោះមីន អភិបាលកិច្ច អភិវឌ្ឍន៍ជនបទ ថាមពល សុខភាព និង​គាំពារ​សង្គម​៕​អត្ថបទ​៖ សុន រ៉ា​ឌី​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        135
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        93
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm