
យានដ្រូនអត្តឃាតមានផ្ទុកគ្រឿងផ្ទុះ បានវាយប្រហារមកលើតំបន់ភាគកណ្តាលទីក្រុងគីវ ប្រទេសអ៊ុយក្រែន ខណៈដែលការផ្ទុះគ្រាប់ លាន់ឮពេញទីក្រុង និងធ្វើឲ្យប្រជាពលរដ្ឋរត់រកទីជម្រក។ អភិបាលក្រុងគីវ លោក Vitali Klitschko បាននិយាយថា សង្កាត់ Shevchenko ស្ថិតនៅកណ្តាលទីក្រុងគីវ រងការវាយប្រហារដោយយានដ្រូនអត្តឃាត ធ្វើឲ្យខូចខាតបណ្តុំអគារផ្ទះល្វែងជាច្រើនខ្នង និងអគារគ្មានមនុស្សរស់នៅជាច្រើនខ្នងទៀត៕
