អាជ្ញាធរភ្នំពេញពង្រឹងកិច្ចការពារសន្តិសុខ សុវត្ថិភាពសម្រាប់កិច្ចប្រជុំកំពូលអាស៊ានខាងមុខ​

2022/10/18 01:47:12 am        748

​ភ្នំពេញ៖ ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ និង​កម្លាំងប្រដាប់អាវុធ​ការពារ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឲ្យ​បាន​ខ្លាំងក្លា ខណៈ​មេដឹកនាំ​ប្រទេស​មហាអំណាច​ក៏បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​នេះ​។​ ​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ឯកឧត្តម ឃួ​ង ស្រេង បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ខណ្ឌ​ទាំង​១៤ និង​កម្លាំង​មាន​សមត្ថកិច្ច​ក្នុង​ជួរ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ និង​ម៉ឺងម៉ាត់​បំផុត ក្នុង​កិច្ចការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ខណៈដែល​កិច្ចប្រជុំ​នេះ​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយចំនួន​នៅលើ​ពិភពលោក​នឹង​អញ្ជើញ​មក​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​។​

​ការជំរុញ​បែបនេះ​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០២២ ក្នុង​កិច្ចប្រជុំ​ស្តីពី​ការងារ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ដើម្បី​ធានាថា កិច្ចប្រជុំ​នេះ​នឹង​ប្រព្រឹត្ត​ទៅដោយ​រលូន និង​ជោគជ័យ​តាម​ការគ្រោងទុក។​

​ឯកឧត្តម ឃួ​ង ស្រេង បាន​មានប្រសាសន៍​លើកឡើងថា កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២​នេះ នឹង​ចាប់​ផ្តើម​ឡើង​នៅ​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ហើយ​ក្នុង​កិច្ចប្រជុំ​នេះ ក៏​នឹងមាន​ថ្នាក់ដឹកនាំ​ប្រទេស​មហាអំណាច​មួយ​ចំនួន​នៅលើ​ពិភពលោក​អញ្ជើញ​មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះដែរ ដូច្នេះ​អាជ្ញាធរ និង​កងកម្លាំង​ទាំងអស់​ត្រូវតែ​ម៉ឺងម៉ាត់ ម៉ត់ចត់ ក្នុង​កិច្ចការពារ​ប្រតិភូ ដោយ​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​រាជធានី​ភ្នំពេញ ​ត្រូវអនុវត្ត​ចំណុច​ខ្ពស់ ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៨ ខែវិច្ឆិកា តទៅ​រហូតដល់​កិច្ចប្រជុំ​ត្រូវបាន​បញ្ចប់ ដែល​ការងារ​នេះ ចាប់ពី​ថ្ងៃស្អែក​ទៅ ត្រូវដាក់​កម្លាំង​ល្បាត​ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ និង​ត្រួតពិនិត្យ​រដ្ឋបាល​រាល់ថ្ងៃ​នៅ​តំបន់​ស្មុគស្មាញ​ងាយ​រងគ្រោះ ពិសេស​តំបន់​នៅក្បែរ​ទីតាំង​ស្នាក់នៅ​របស់​ប្រតិភូ និង​កន្លែង​ប្រជុំ​របស់​ប្រតិភូ​។ ចំណែក​មន្ទីរ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​កិច្ចការងារ​ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន​ផងដែរ ដើម្បី​ធានាថា ការងារ​របស់ខ្លួន​អនុវត្ត​បានល្អ ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ឆ្នាំ​២០២២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នៅ​ដែរ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ធ្វើការ​ជួលជុល​ផ្លូវ អ៊ុត​កៅស៊ូ​ផ្លូវ និង​ត្រូវ​តុបតែង​រាជធានី​ភ្នំពេញ​ឲ្យ​កាន់តែ​មាន​សោ​ភណ្ឌ​ភាព​ទាក់ទាញ​បន្ថែមទៀត​។​

​គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​កំពូល​អាស៊ាន សម្រាប់​ថ្ងៃទី​១០ ខែវិច្ឆិកា គណៈប្រតិភូ​នៃ​បណ្តា​ប្រទេស​មួយចំនួន​នឹង​អ​ញ្ចើ​ញ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១១​វិច្ឆិកា ប្រតិភូប្រមុខ​រាជរដ្ឋាភិបាល មន្ត្រី​ពាក់ព័ន្ធ​នឹង​អញ្ជើញ​ដល់ ហើយ​នៅ​ថ្ងៃទី​១២​វិច្ឆិកា សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​នេះ និង​បន្ត​កិច្ចប្រជុំ​ជា​បន្តបន្ទាប់​ដល់​ថ្ងៃទី​១៣​វិច្ឆិកា​៕ ​អត្ថបទ ៖ ប្រាក់ វ៉ាន់ដា​​


អត្ថបទដែលទាក់ទង

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីជំរុញដល់មន្រ្ដីពន្លឿនការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន
2026/10/05 05:31:38 pm        1
ត្រឡប់មកទីកំណើតដោយមោទនភាព ... ពីកុមារីសាលាត្រាំ កញ្ញា ចាន់ ឆេងអូន ទៅជាអ្នកអប់រំជំនាន់ថ្មី នៅសាលាបឋមសិក្សាត្រាំ
2026/10/05 04:30:54 pm        1
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចុះពិនិត្យផ្ទាល់ដំណើរការជ្រើសរើសកន្លែងការងារ (ចាប់ប៉ុស្តិ៍) ជូនបេក្ខជនគ្រូបង្រៀនបឋមសិក្សាជាប់បម្រុង (អាទិភាពទី១) វេនរសៀល
2026/10/05 04:27:22 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Netanyahu បញ្ជាឱ្យត្រួតពិនិត្យសន្តិសុខជើងហោះហើរមកកាន់អ៊ីស្រាអែល ក្រោយហេតុការណ៍របស់ Flydubai

2026/10/05 05:49:47 pm
​រដ្ឋមន្ត្រី៖ រុស្ស៊ីត្រៀមខ្លួនបន្តកិច្ចសន្ទនាស្តីពីច្បាប់ពាណិជ្ជកម្មពិភពលោក
2026/10/05 05:47:41 pm
​ក្រសួងការបរទេសអ៊ីរ៉ង់៖ អ៊ីរ៉ង់នឹងសម្រេចលើការបញ្ជូនសារធាតុអ៊ុយរ៉ានីញ៉ូមទៅរុស្ស៊ី ដោយផ្អែកលើផលប្រយោជន៍ជាតិ
2026/10/05 05:45:49 pm
​មន្ត្រីជាន់ខ្ពស់ក្រសួងដែនដីជំរុញដល់មន្រ្ដីពន្លឿនការងារចែកបណ្ណដែលនៅសេសសល់ជូនប្រជាពលរដ្ឋឱ្យបានលឿន
2026/10/05 05:31:38 pm
​តំណាងកោះ​តៃវ៉ាន់ ជំរុញរដ្ឋបាលលោក Trump ជុំវិញ​បញ្ហាលក់អាវុធដែល​កំពុងជាប់គាំង
2026/10/05 05:28:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/10/04 10:18:08 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/10/04 02:54:00 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/09/30 07:54:50 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/10/02 02:42:54 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/10/03 11:57:53 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm