
អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov និយាយថា ក្នុងអំឡុងពេល ២៤ម៉ោងកន្លងមកនេះ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានបន្តវាយប្រហារដោយអាវុធបាញ់តាមអាកាសទៅលើទីបញ្ជាការយោធា និងទីតាំងត្រួតពិនិត្យ ព្រមទាំងប្រព័ន្ធថាមពលរបស់អ៊ុយក្រែន។
លោក Konashenkov បន្តថា គោលដៅនៃការវាយប្រហារទទួលបានជោគជ័យ ខណៈគោលដៅដែលបានកំណត់ទាំងអស់ត្រូវបានវាយប្រហារ។ កងទ័ពអ៊ុយក្រែនបានព្យាយាមរុលចូលវាយសម្រុកលើកងទ័ពរុស្ស៊ីនៅក្នុងតំបន់ Kherson ប៉ុន្តែមិនទទួលបានជោគជ័យនោះទេ៕
