
នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida បានបញ្ជាឲ្យបើកការស៊ើបអង្កេតលើក្រុមសាសនាវិហារបង្រួបបង្រួម ដែលជាចំណាត់ការមួយ ដើម្បីរម្ងាប់កំហឹងសាធារណជន ចំពោះទំនាក់ទំនងដ៏ជិតស្និតរវាងគណបក្សរបស់លោកជាមួយនឹងក្រុមជម្លោះមួយនេះ ក្រោយការលួចធ្វើឃាតអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe។
លោក Abe ត្រូវបានឃាតករបាញ់សម្លាប់ អំឡុងយុទ្ធនាការស្វែងរកសំឡេងឆ្នោតកាលពីខែកក្កដាកន្លងទៅ ។ ជនសង្ស័យ បាននិយាយប្រាប់នគរបាលថា លោកសម្លាប់លោក Abe ដោយសារតែទំនាក់ទំនងរបស់គាត់ជាមួយក្រុមសាសនាមួយនេះ ដែលលោកស្អប់ ៕