ឯកឧត្ដម​បណ្ឌិត ថោង ខុន​៖ ការទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់ខ្ពស់​ពី​ OCA ​ផ្ដើមចេញពី​កត្ដា​សន្ដិភាព​

2022/10/18 04:58:35 pm        67

​អូឡាំពិក៖ ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ អនុប្រធាន​អចិន្ដ្រៃយ៍​ CAMSOC ​និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) ​បាន​គូសបញ្ជាក់ថា ការទទួលបាន​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត​ «​ខ្សែ​កមាស​» ​ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ (OCA) ​កាលពី​ថ្មីៗ ផ្ដើមចេញពី​កត្ដា​សន្ដិភាពក្រោម​ការដឹកនាំយកចិត្តទុកដាក់ និង​ជួយ​ជ្រោមជ្រែង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។​

​ឯកឧត្តម​បាន​គូសបញ្ជាក់​បែបនេះក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរាប់​ថយក្រោយ ២០០​ថ្ងៃឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេមឆ្នាំ​២០២៣ កាលពី​ថ្មីៗ។ ឯកឧត្តម​បានចាត់ទុក​គ្រឿង​ឥស្សរិយយស​ដ៏​ឧត្ដុង្គ​ឧ​ត្ត​ម​នេះ គឺជា​គ្រឿង​ឥស្សរិយ​យ​ដ៏​មាន​សារៈសំខាន់សម្រាប់​ចលនា​អូឡាំពិក​កម្ពុជា ដែល​បានមកពី​កិច្ចសហការ និង​ការខិតខំ​ប្រឹងប្រែង រវាង​ប្រតិបត្តិ​ករ​ចលនា​អូឡាំពិក និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពិសេស​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី ដែលជា​អ្នក​នាំមក​សុខសន្ដិភាព​ពេញលេញ នាំ​ឲ្យ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យក្នុងនោះ​ក៏មាន​វិស័យ​កីឡា​ផងដែរ។​​

​សូម​រំ​ឭ​កថា ឯកឧត្តម​បណ្ឌិត ថោង ខុន បានទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត​ «​ខ្សែ​កមាស​» ​ពី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ចំពោះ​ការលះបង់ និង​ការខិតខំ​ប្រឹងប្រែងក្នុងការ​ជំរុញ​ចលនា​អូឡាំពិក​កម្ពុជា ក៏ដូចជា​ចលនា​អូឡាំពិក​អន្ដរជាតិ ដែល​ពិធី​ប្រគល់​-​ទទួល​គ្រឿង​ឥស្សរិយយស​នេះ ធ្វើឡើង​អំឡុងពេល​កម្ពុជាទទួល​រៀបចំ​មហា​សន្និបាត​ OCA ​លើក​ទី​៤១ កាលពីដើម​ខែតុលា​កន្ល​ង​ទៅ ដោយ​ពិធី​បើក​បាន​ប្រព្រឹត្តទៅក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ដ្រី និង​មាន​ឥស្សរជន ថ្នាក់ដឹកនាំ ចលនា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០នាក់មកពី ៥៥​ប្រទេស​ចូលរួម​មហាសន្និបាត​នេះ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        72
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        313
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        390

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm