សម្តេច​តេ​ជោ អំពាវនាវ​ដល់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ​ផ្ដល់​កម្ចី​ការប្រាក់​ទាប​បំផុត

2021/04/27 09:59:58 am        388

ភ្នំពេញ ៖ ​ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃនេះ បាន​អំពាវនាវ​ដល់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ​ហិរញ្ញវត្ថុ ផ្តល់​កម្ចី​ជូន​ប្រជាពលរដ្ឋ ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត ​ដើម្បី​ជួយ​ពួកគេ ឱ្យ​មាន​លទ្ធភាព ស្តារ​សេដ្ឋកិច្ច​របស់ខ្លួន ​ក្នុង​បរិបទ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។

ក្នុង​សារ​ពិសេស​ជូន​ជនរួមជាតិ ពាក់ព័ន្ធ​ស្ថានភាព​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នៅ​ថ្ងៃទី​១០ ​ខែមេសា នេះ សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ចំណូល​ធនាគារឯកជន​ ទទួល​បាន​ចំនួន​ច្រើន កាលពី ឆ្នាំ​២០២០​ កន្លងទៅ​ ស្រប​ពេលដែល​ប្រជាពលរដ្ឋ​ជាច្រើន បាន​ជាប់​បំណុល​ធនាគា​រ ​និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ ដោយសារ​ពួកគេ​ទទួលរង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។

សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា តាមរយៈ​ការផ្តល់​កម្ចី​មានការ​ប្រាក់​ទាប​បំផុត​ ជូន​ប្រជាពលរដ្ឋ​រង គ្រោះវិបត្តិ​កូ​វីដ​១៩​ន​នេះ មិន​ត្រឹមតែ​ជួយ​ពួកគេ ឱ្យ​មាន​ដើមទុន សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ប៉ុណ្ណោះ ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធនាគារ​ខ្លួនឯង​ផ្ទាល់ ដោយសារ​ធនាគារ​នីមួយៗ មាន​ប្រា​ក់​បញ្ជើ​ច្រើន​។

សម្តេច​តេ​ជោ បានបញ្ជាក់​បន្ថែមថា ​នៅពេល​ការផ្តល់​កម្ចី​មាន​ចំនួន​តិច ដោយសារ​កូ​វីដ​-១៩​ ចំនួន ប្រាក់​បញ្ញើ​កើនឡើង​ ដែល​នេះ​ ជាការ​លំបាក​មួយ​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​។​

​ការអំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បានធ្វើ​ឡើង បន្ទាប់ពី​វិធានការ​មួយ​ចំនួន​ក្នុង​វិស័យ ហិរញ្ញវត្ថុ ដែល​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ធនាគារជាតិ ​នៃ​កម្ពុជា​ បានដាក់​ចេញ ដើម្បី​សម្រួលការ ​លំបាក​របស់​ប្រជាពលរដ្ឋ​។ វិធានការ​ទាំងនេះ​មានដូចជា ​ការលើកលែង​ការបង់​ការប្រាក់ ​ការ​ពន្យា​ពេល ​ការសង​ប្រាក់ ​និង​ការលើកលែង​ប្រាក់​ពិន័យ ​ជាដើម​៕

​អត្ថបទ​៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm