បាល់ទាត់៖ ខ្សែប្រយុទ្ធ Real Madrid និងក្រុមជំរើសជាតិបារាំង Karim Benzeman បានក្លាយជាម្ចាស់ពានកីឡាករឆ្នើមប្រចាំឆ្នាំរបស់ Ballon d’Or លើកដំបូងក្នុងអាជីព និងជាកីឡាករបារាំងដំបូងដែលឈ្នះជ័យលាភីនេះតាំងពីឆ្នាំ១៩៩៨។

Karim Benzema បានស៊ុតបញ្ចូលទីសរុប ៤៤គ្រាប់ក្នុងការបង្ហាញខ្លួន ៤៦ប្រកួតជួយឱ្យ Real Madrid ឈ្នះជើងឯក UEFA Champions League និង La Liga រដូវកាលមុន។ រយៈពេល ១៣ឆ្នាំកន្លងមកមានកីឡាករតែ ៣នាក់ប៉ុណ្ណោះដែលឈ្នះពាន Ballon d’Or នេះដែលក្នុងចំណោម ១៣លើកនោះមាន Lionel Messi ៧លើក, Cristiano Ronaldo ៥លើក និង Luka Modric មួយលើក។ Karim Benzema ទទួលបានពាន Ballon d’Or ក្រោយទទួលបានសំឡេងគាំទ្រច្រើនជាងអ្នកលេខ២ Sadio Mane និងលេខ៣ Kevin de Bruyne។

ចំណែកពានដូចគ្នានេះតែផ្នែកនារីបានទៅកីឡាការិនី Barcelona, Alexia Putellas បានទទួលបាន Ballon d’Or នេះពីរឆ្នាំជាប់គ្នា។ សម្រាប់លទ្ធផលនៃការទទួលពានផ្សេងៗរួមមាន៖ កីឡាករយុវជនឆ្នើមបំផុតប្រចាំឆ្នាំបានទៅខ្សែបម្រើ Barcelona, Gavi, អ្នកចាំទីឆ្នើមបំផុតបានទៅអ្នកចាំទី Real Madrid, Thibaut Courtios, ខ្សែប្រយុទ្ធឆ្នើមប្រចាំឆ្នាំបានទៅ Robert Lewandowski, ក្លិបបាល់ទាត់ឆ្នើមបំផុតប្រចាំឆ្នាំបានទៅ Manchester City៕
អត្ថបទ៖នាង សុភាវុធ