កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ រួមទាំងមន្រ្តីរាជកាគ្រប់លំដាប់ថ្នាក់ទាំងអស់ បានចេញញត្តិថ្កោលទោសដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ ទណ្ឌិត សម រង្ស៊ី មេក្រុមឧទ្ទាមជាពូជក្បត់ជាតិបីជំនាន់ ដែលបានញុះញង់ឲ្យកងកម្លាំងប្រដាប់អាវុធធ្វើការបោះបោប្រឆាំងនឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាមគ្គុទេសឯកស្ថាបនិកជាតិ ហើយពួកគេសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចតេជោក្នុងការកំចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជក្បត់ជាតិ ដែលកំពុងរត់ចោលស្រុកមួយនេះផងដែរ។
តាមរយៈញត្តិ ដែលទូរទស្សន៍BTVទទួលបានជាបន្តបន្ទាប់នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានលើកឡើងថា ក្នុងនាមក្រសួងការពារជាតិ អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងនាមអគ្គស្នងការនគរបាលជាតិ និងក្នុងនាមមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់ ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក ដែលម្តងហើយម្តងទៀតតែងតែធ្វើការញុះញង់ឲ្យមានវិទ្ធង្សនាជាតិនោះ។
ក្នុងញត្តិរបស់កងកម្លាំងប្រាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីគ្រប់លំដាប់ថ្នាក់ទាំងអស់បានសង្កត់ធ្ងន់ថា «សូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការប្រកាសដាក់ចេញនូវគោលការណ៍ដ៏ម៉ឺងមាត់ និងដាច់ខាតបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជាកាលពីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ «ក្នុងការកំចាត់ចោលនូវមនោគមវិជ្ជា ជ្រុលនិយមរបស់ពូជជនក្បត់ជាតិ៣ជំនាន់» ដែលជាមេក្រុមចលនាឧទ្ទាមក្រៅច្បាប់ និងបក្ខពួក។ ទន្ទឹមនឹងនេះ ក៏សូមប្រឆាំងដាច់ខាត និងថ្កោលទោសយ៉ាងដាច់អហង្ការ នូវរាល់សកម្មភាពទាំងឡាយណាដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលដែលមិនស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសការផ្លាស់ប្តូរផ្តួលរំលំក្រៅប្រព័ន្ធប្រជាធិបតេយ្យជាដើមនេះ»។
ញត្តិបានលើកឡើងទៀតថា រាល់ទង្វើញុះញង់បង្កចលាចលសង្គមឥតឈប់ឈរតាមគ្រប់មធ្យោបាយ និងទំរង់របស់ត្រកូលជនក្បត់ជាតិ ៣ជំនាន់ជាមេក្លោង គឺពិតជាការប៉ុនប៉ងបំផ្លាញនូវសន្តិភាព ស្ថេរភាពសង្គម ការរីចម្រើន របស់ប្រទេសជាតិ និងភាពសុខសាន្ត របស់ប្រជាជនកម្ពុជាទាំងមូល ដែលមិនអាចប្រកែកនិងអត់អោនអោយបានឡើយ។ ជាមួយគ្នានោះកងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ទាំងអស់ក៏បានប្តេជ្ញាដាច់ខាតការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងការពារឱ្យបានជាដាច់ខាតនូវសុខសន្តិភាពនេះ ទោះជានៅក្នុងតម្លៃណាក៏ដោយនោះ៕ អត្ថបទ៖ បាន ចក់



