អឺរ៉ុប៖ កាសែត Kronen Zeitung បានរាយការណ៍កាលពីថ្ងៃចន្ទថា លំហូរចូលដ៏ច្រើននៃជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន រួមទាំងអ្នកដែលភៀសខ្លួនចេញពីជម្លោះក្នុងប្រទេសអ៊ុយក្រែន បានជំរុញឲ្យសមត្ថភាពផ្ដល់ការស្នាក់នៅរបស់ប្រទេសអូទ្រីសឈានដល់កម្រិតលែងអាចទទួលបាន។

ប្រទេសនៅតំបន់ភ្នំអាល់ផាញ (Alpine) ដែលទទួលឲ្យស្នាក់នៅបានត្រឹមតែ ៨លាននាក់បានងាកទៅរកការបង្កើតជំរំតង់រួចហើយដោយសារតែកង្វះកន្លែងទំនេរ ជាវិធានការមួយដែលត្រូវបានជួបប្រទះការរិះគន់យ៉ាងខ្លាំង ពីសំណាក់ប្រទេសក្នុងតំបន់។ ក្រុមអាជ្ញាធរសហព័ន្ធបានបង្កើតជំរំតង់ផ្ទុកមនុស្សត្រឹមចំនួន ៨នាក់ យ៉ាងហោចណាស់ ២៥កន្លែងនៅក្នុងតំបន់ផ្សេងៗនៃប្រទេសនេះ ក្នុងនោះ ២៣កន្លែងត្រូវបានអនុញ្ញាតឲ្យស្នាក់នៅរួចហើយ ដោយបន្ថែមថា ចំនួនសរុបនៃជំរំតង់បែបនេះដែលរដ្ឋាភិបាលបានគ្រោងទុកនៅមិនទាន់ដឹងនៅឡើយ។ ការសែតដដែលនេះបាននិយាយថា ជំរំតង់ចំនួន ១៥កន្លែងត្រូវបានបង្កើតឡើងនៅក្នុងសហគមន៍តូចមួយ នៃទីក្រុង សេន ហ្គ័រជិន (St. Georgen) ដែលបានក្លាយជាមជ្ឈមណ្ឌលជនភៀសខ្លួនសហព័ន្ធ Thalham រួចទៅហើយ។
ដំណឹងនៃផែនការទាំងនេះបានបង្កឲ្យមានភាពចម្រូងចម្រាស ក្នុងចំណោមប្រទេសក្នុងតំបន់។ លោក Ferdinand Aigner អភិបាលក្រុង St. Georgen បាននិយាយថា យើងប្រាកដជានឹងមិនទទួលយកពេលនេះទេ។ សហគមន៍របស់លោកបានជួបប្រទះរលកឧក្រិដ្ឋកម្មរួចហើយកាលពីក្នុងឆ្នាំ២០០៤ នៅពេលក្រុមអាជ្ញាធរសហព័ន្ធបានកែប្រែតំបន់ Thalham ទៅជាមជ្ឈមណ្ឌលទទួលភ្ញៀវសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន។ នៅពេលនោះ ស្ត្រីក្នុងតំបន់បានរាយការណ៍ពីការបៀតបៀនផ្លូវភេទ ហើយម្ចាស់អាជីវកម្មបានត្អូញត្អែរពីការដើរយកទំនិញតាមហាងនានា៕
អត្ថបទ៖ សុខមាន