រួសរាន់​ឡើង​! ការចុះឈ្មោះ​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងនៅ​អង្គរវត្តសល់​ពេល ១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ

2022/10/18 07:30:24 pm        182

​ម៉ារ៉ាតុង៖ ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៧ នៅ​អង្គរវត្ត ខេត្តសៀមរាប គ្រោង​នឹង​ប្រព្រឹត្តទៅនា​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០២២ ខាងមុខ។ ប៉ុន្ដែ​គណៈកម្មការ​បានបញ្ជាក់​ថា ការចុះឈ្មោះ​ចូលរួម​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ប្រចាំ​ឆ្នាំនេះនៅសល់​ពេល ១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ ពោលគឺ​នឹង​ឈប់​ទទួល​ពាក្យ​នៅ​ថ្ងៃទី​២៤ ខែតុលា​ខាងមុខនេះ។​

​លោក សែម ផល្លា នាយក​បច្ចេកទេស​រៀប​ចំ​ព្រឹត្តិការណ៍​នេះបាន​ឲ្យ​ដឹងថា មកទល់ពេលនេះមាន​ភ្ញៀវ​ជាតិ​-​អន្ដរជាតិ​ប្រមាណ​ជាង ៤​ពាន់​នាក់​ហើយដែល​បាន​ចុះឈ្មោះ​រួចរាល់។ ប៉ុន្ដែ​ស្របពេល​ការចុះឈ្មោះ​សល់​រយៈពេល​ខ្លី លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ក៏ដូចជា​កីឡាករ​-​កីឡាការិនី​ជាតិ និង​អន្ដរជាតិរួសរាន់​ចុះឈ្មោះ​ឲ្យ​បាន​លឿន ដើម្បី​គណៈកម្មការ​ងាយស្រួល​រៀបចំ​សម្ភារៈ និង​មេដាយ​ជាដើមសម្រាប់​ផ្ដល់ជូន​អ្នកចូលរួម​ទាំងអស់។​ ​ចំពោះ​ការចុះឈ្មោះ ទាំង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិអា​ចរក​ចុះឈ្មោះ​បាន សម្រាប់​ទីតាំង​ភ្នំពេញ នៅ​ក្រុមហ៊ុន​ Cambodia Events Organizer ​នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន និង​ខេត្តសៀមរាប នៅ​ក្លិប​ហាត់ប្រាណ​ Angkor Fitness​។​

​គួរ​ដឹងថា ទិវា​រត់ប្រណាំង​អន្ដរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង គឺជា​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​ដ៏​ធំ​មួយ ដែល​ក្រសួងទេសចរណ៍ និង​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធតែង​រៀបចំ​រៀងរាល់ឆ្នាំនា​អំឡុង​ខែធ្នូ ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍​ផង និង​ជួយ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍​ផង ពិសេស​ក៏​ផ្សារភ្ជាប់​ជាមួយ​ការស្វែងរក​មូលនិធិ​សម្រាប់​ជួយ​ដល់​មន្ទីរពេទ្យ​កុមារ និង​អង្គការ​មនុស្សធម៌​នានា​ផងដែរ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm