ស្នងការ​រាជធានី​ភ្នំពេញ​ ដាក់​កម្រិត​មួយ​សប្តាហ៍​​ ឲ្យ​នគរបាល​ទាំងអស់​ ត្រូវ​ចាក់​វ៉ាក់សាំង​កូ​វីដ-​១៩​ឲ្យ​បាន​គ្រប់ៗ​គ្នា

2021/04/27 09:59:58 am        171


ភ្នំពេញ ៖ ​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានដាក់​កម្រិត​មួយ​សប្តាហ៍ ​ដល់​នគរបាល​ទាំងអស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ​ត្រូវ​ចាក់​វ៉ាក់សាំង​ការពារ​មេរោគ​កូ​វីដ​-១៩ ​ឲ្យ​បាន​គ្រប់ៗ​គ្នា ​លើកលែងតែ​នគរបាល​ណា​ ដែលមាន​ជំងឺ​ប្រចាំ​កាយ​ហើយ​មាន​អាការៈ ​ធ្ងន់ធ្ងរ​តែប៉ុណ្ណោះ​។

ការដាក់​កម្រិត​របស់​ឧ​ត្ត​ម​សេនីយ៍​ឯក​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​រូបនេះ ​គឺ​បាន​ធ្វើឡើង ក្រោយពី​មាន​បញ្ជា​ផ្ទាល់​យ៉ាង​មុតមាំ​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន​ អគ្គស្នងការ​នគរបាល​ជាតិ ដែល​តម្រូវ​ឱ្យ​នគរបាល​នៅតាម​នាយកដ្ឋាន រាជធានី​-​ខេត្ត​ទាំងអស់ ​ត្រូវ​ចាក់​វ៉ាក់សាំង​ឱ្យបាន​គ្រប់គ្នា ​មិនឱ្យ​លើសពី​១​សប្តាហ៍ ខណៈដែល​ស្ថានភាព​នៃ​ការរីក​រាលដាល​នូវ​មេរោគ​កូ​វីដ​១៩ នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​នៅ​រាជធានី​ភ្នំពេញ ​បាន​កំពុង​វិវត្តន៍​យ៉ាង​អាក្រក់​នោះ​។

ឯកឧត្តម​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត បាន​លើកឡើងថា​ «​នគរបាល​រាជធានី​ភ្នំពេញ​ដែល​មិន​ទាន់បាន​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ​ត្រូវ​នាំគ្នា​មក​ទទួល​ការ​ចាក់​វ៉ាក់សាំង​ឱ្យ​បាន​គ្រប់គ្នា ​មិន​ឱ្យ​លើសពី​១​ សប្តាហ៍​នេះ​ទេ ​លើកលែងតែ​មន្ត្រី​នគរបាល​មាន​អាការៈ ​ជំងឺ​ធ្ងន់ធ្ងរ​»​។

នៅក្នុង​ព្រឹត្តិការណ៍​ចាក់​វ៉ាក់សាំង​ជូន​ដល់​បងប្អូន​នគរបាល​នោះដែរ​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ក៏បាន​ទទួល​ការឧបត្ថម្ភ​នូវ​ទឹក​សុទ្ធ​ចំនួន​២៥០​កេស ពី ឯកឧត្តម ហ៊ុន ម៉ា​នី ​ប្រធាន​សហភាព សហព័ន្ធ​យុវជន​កម្ពុជា ​ដើម្បី​លើកទឹកចិត្ត​ជូន​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ​ដែល​ជា​កម្លាំង​ជួរមុខ​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​មមាញឹក​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩ ​នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០ កុម្ភៈ​ផងដែរ​។

ការឧបត្ថម្ភ​ជា​ទឹក​សុទ្ធ​ពី​សំណាក់​ឯកឧត្តម ហ៊ុន ម៉ា​នី នៅពេលនេះ ​បន្ទាប់ពី​ឯកឧត្តម ​ឧ​ត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ​និង​លោកជំទាវ​ជួយឧបត្ថម្ភ​ជា​ថ្នាំពេទ្យ ​និង​ម៉ាស់​ជាច្រើន ជូន​ដល់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បំពេញតម្រូវការ​ចាំបាច់​ប្រើប្រាស់​បង្ការ​ជំងឺឆ្លង​កូ​វីដ​១៩ ខណៈ​ការជួយ​ឧបត្ថម្ភ ជូន​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ​នេះ ​គឺជា​ការ​បង្ហាញ​នូវ​ការយកចិត្ត​ទុកដាក់​ខ្ពស់​ផុត​ពី​សុខភាព​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ជូន​ដល់​កងកម្លាំង​ជួរមុខ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចូលរួម​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩​។

នៅក្នុង​ឱកាស​នោះ​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក៏បាន​លើកឡើង​សំដែង​នូវ​ការដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ឯកឧត្តម ហ៊ុន ម៉ា​នី និង​លោកជំទាវ ដែល​បាន​គិតគូរ​សុខទុក្ខ​ដល់​កម្លាំង​នគរបាល​រាជធានី​ភ្នំពេញ ហើយ​ថា ​នេះ​ជា​កាយ​វិកា​ដ៏​សប្បុរស​ និង​ការចែករំលែក ​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កម្លាំង​ជួរមុខ កំពុងតែ​ប្រយុទ្ធប្រឆាំង​ជំងឺឆ្លង​កូ​វីដ​១៩​នោះ​៕


​អត្ថបទ​ ៖ បាន​ចក់




អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm