ប្រជាពលរដ្ឋរងគ្រោះ ២២០គ្រួសារ ដែលជម្លៀសមកនៅទីទួលសុវត្ថិភាព ទទួល​បាន​អំណោយ​មនុស្សធម៌​ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

2022/10/18 07:33:57 pm        89

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋចំនួន២២០គ្រួសារ រស់នៅ​ក្នុង​ឃុំ​ទឹកហូត ឃុំស្វាជ្រុំ ឃុំគោកបន្ទាយ ឃុំជ្រៃបាក់ និងឃុំភ្នំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្ត​កំពង់​ឆ្នាំង ដែលបានជម្លៀសមករស់នៅលើទីទួលសុវត្ថិភាព២កន្លែងក្នុងស្រុករលាប្អៀរ បាន​ទទួល​អំណោយ​មនុស្សធម៌កាកបាទក្រហមកម្ពុជា ពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ ប្រធាន​គណៈកម្មាធិការ​សាខា​កាក​បាទក្រហមកម្ពុជា, លោកជំទាវ កែ ច័ន្ទមុនី អនុប្រធានកិត្តិយស​សាខាកា​កបាទ​ក្រហម​ខេត្ត, និងឯកឧត្តម អ៊ុក ពញ្ញា ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុករលាប្អៀរផងដែរ។

 ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា៖ ដោយសារឆ្នាំ២០២២នេះ ទឹកទន្លេសាបបានកើនឡើងខ្ពស់ ទើបបណ្ដាលឱ្យផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនបានជន់លិច បងប្អូនដែលបានសង់ផ្ទះខ្ពស់មិនមានបញ្ហានោះទេ ក៏ប៉ុន្តែបងប្អូនប្រជាពលរដ្ឋដែលមានផ្ទះទាប គឺទឹកទន្លេសាបបានជន់លិច ធ្វើអោយបងប្អូន​បាន​ជម្លៀស​មក​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព​បែបនេះ។ នៅក្នុងការជម្លៀសមករស់នៅទីទួលសុវត្ថិភាពនាពេលនេះ មានមកពីឃុំទឹកហូតចំនួន៩៩គ្រួសារ, ឃុំគោកបន្ទាយ៥គ្រួសារ, ឃុំស្វាយជ្រុំ៦៣គ្រួសារ, ឃុំជ្រៃបាក់៥គ្រួសារ, និងឃុំក្រាំងដីមាសចំនួន៤៨គ្រួសារ សរុបទាំងអស់មានចំនួន២២០គ្រួសារ ដែលបានទទួលអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំងនាពេលនេះ។

នៅក្នុងពេលនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានជម្រាបជូនថា៖ យោងតាមអនុសាសន៍ណែនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឱ្យសាខាកាកបាទក្រហមត្រូវតែគិតគូរយកចិត្តទុកដាក់ ដល់បងប្អូន​ប្រជាពលរដ្ឋ​ដែលរងគ្រោះ​ដោយ​គ្រោះមហន្តរាយផ្សេងៗ និងប្រជាពលរដ្ឋងាយរងគ្រោះគ្រប់ពេលវេលា ដោយមិនទុកឱ្យ​នរណា​ម្នាក់​រងទុក្ខវេទនា ដោយសារយើងមិនបានគិតគួរនោះឡើយ។ ក្រោយពីមើល​ឃើញ​ពី​ការ​លំបាក​ខ្វះ​ខាត​របស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយជំនន់ទឹកទន្លេសាបនោះ ទើបថ្ងៃនេះ​ក្នុង​នាម​គណៈកិត្តិយសសាខា និងគណៈកម្មាធិការសាខា សហការ​ជាមួយ​អនុសាខា​ស្រុក​រលាប្អៀរ បានរៀបចំផ្តល់អំណោយមនុស្សធម៌ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន២២០គ្រួសារ ។

ឯកឧត្តមសូមផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះគិតគូរដោយខ្លួនឯង ក្នុងការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ព្រោះអំណោយទាំងនេះ គឺជាការដោះស្រាយបានតែមួយគ្រាតែប៉ុណ្ណោះ មិនមែន​ជា​របរ​ប្រចាំ​ថ្ងៃ ឬប្រចាំខែនោះទេ គឺយើងត្រូវការចែករំលែកអំណោយមនុស្សធម៌នេះនៅទូទាំងខេត្ត ព្រោះភាព​រង​គ្រោះ​មាន​ច្រើនណាស់។ 

ថ្នាក់ដឹកនាំក៏បានអំពាវនាវដល់បងប្អូនពុកម៉ែប្រជាពលរដ្ឋ សូមមានការប្រុងប្រយ័ត្នខ្ពស់ ពិសេសក្មេងតូចៗ កុំឱ្យលេងទឹក និងត្រូវចេះថែរក្សាសុខភាព អនាម័យខ្លួនប្រាណ ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត ជាប្រចាំ និងចេះការពារជំងឺរាតត្បាតផ្សេងៗ ដូចជាជំងឺកូវីត-១៩ជាដើម៕ ហុង វាស្នា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm