ស្ត្រី​អ៊ុយ​ក្រែ​ន ១០៨​នាក់​ត្រូវបាន​ដោះលែង​ពី​ការចាប់​ជា​ឈ្លើយសឹក ខណៈ​មានការ​ដោះដូរ​ឈ្លើយសឹក​រុស្ស៊ី​ និង​អ៊ុយ​ក្រែ​ន

2022/10/18 07:38:19 pm        485

​អ៊ុយក្រែន៖ យោងតាម​ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹងថា ​ប្រទេស​រុស្ស៊ី និង​អ៊ុយ​ក្រែ​នបានបញ្ចប់​ការដោះដូរឈ្លើយសឹក​កាលពី​ថ្ងៃ​ចន្ទ​។ ក្រសួង​និយាយថា ជនជាតិ​រុស្សី ១១០នាក់ដែល​ត្រូវបាន​ដោះលែង រួមមាន​កម្មករ​សមុទ្រ ៧២នាក់មកពី​នាវា​ពាណិជ្ជកម្មដែល​បាន​ឃុំខ្លួន​ចាប់តាំងពី​ខែកុម្ភៈ ខណៈ​ស្ត្រីអ៊ុយ​ក្រែ​ន ១០៨នាក់ត្រូវបាន​ប្រគល់ទៅឱ្យ​អាជ្ញាធរ​ទីក្រុង​គី​វ​។​

​ការិយាល័យ​សម្របសម្រួល​សម្រាប់​ការប្រព្រឹត្ត​លើ​ឈ្លើយសឹក​សង្គ្រាម​បាន​និយាយថា ​ស្ត្រី​ចំណាស់​ជាងគេ​មាន​អាយុ ៦២ឆ្នាំ និង​ក្មេង​ជាងគេ​មាន​អាយុ ២១ឆ្នាំ ហើយ​ស្ត្រី ៣៧​​នាក់​ត្រូវបាន​ជម្លៀស​ចេញពី​រោងចក្រ​ដែកថែប Azovstal កាលពី​ពេលមុន​។​ ​មន្ត្រី​របស់​ប្រទេស​ទាំងពីរ​បាន​និយាយថា ទីក្រុង​មូ​ស្គូ និង​ទីក្រុង​គី​វ​បាន​អនុវត្ត​ការដោះដូរ​ឈ្លើយសឹក​ដ៏​ធំ​បំផុត​មួយក្នុងពេល​សង្គ្រាម ​ដោយបាន​ដោះដូរ​អ្នក​ជាប់ឃុំ​សរុប​ចំនួន ២១៨នាក់ រួមមាន​ស្ត្រី​អ៊ុយ​ក្រែ​ន​១០៨នាក់​។ ​លោក Andriy Yermak ប្រធាន​សេនាធិការ​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​និយាយថា មាន​ជន​ស៊ីវិល ១២នាក់​ក្នុងចំណោម​ស្ត្រី​ដែល​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃ​ចន្ទ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm