បន្ទប់ស្នាក់តាមសណ្ឋាគារ ផ្ទះសំណាក់ជាង៦០ភាគរយ ត្រូវបានភ្ញៀវកក់អំឡុងថ្ងៃបុណ្យអុំទូកខាងមុខ

2022/10/18 08:02:58 pm        387

ភ្នំពេញ៖ តាមការឲ្យដឹងពីមន្ត្រីជំនាញក្រសួងទេសចរណ៍ បានលើកឡើងថា រហូតមកដល់ពេលនេះ បន្ទប់ស្នាក់នៅតាមសណ្ឋាគារ ផ្ទះសំណាក់ ជាង៦០ ភាគរយត្រូវបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ កក់ទុកដើម្បីត្រៀមទៅស្នាក់នៅដើរកម្សាន្តនៅក្នុងឱកាសថ្ងៃឈប់សំរាកបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃ៧ ដល់ថ្ងៃទី៩ខែវិច្ឆិកា ខាងមុខនេះ។

ក្នុងចំណោមបន្ទប់ស្នាក់តាមសណ្ឋាគារ និងផ្ទះសំណាក់​ដែលត្រូវបានភ្ញៀវកក់ទុកប្រមាណ ៦០% នោះ គឺគោលដៅទេសចរណ៍ទៅកាន់ខេត្តព្រះសីហនុ ទទួលបានកក់បន្ទប់ទុកច្រើនជាងគេ ខណៈគោល​ដៅទេសចរណ៍កាន់ខេត្តសៀមរាប កែប កំពត និងខេត្តមណ្ឌលគិរីជាដើម មិនទាន់មានគំហុក នៃកក់កើនឡើងច្រើននោះទេ។

លោក ជុក ជំនោរ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTV ​នៅថ្ងៃទី១៨ ខែតុលានេះថា មូលហេតុ ​ដែលគោលដៅខេត្តព្រះសីហនុ ទទួលបានភ្ញៀវទៅកក់បន្ទប់ស្នាក់នៅច្រើន គឺដោយ​សារខេត្តព្រះសីហនុបច្ចុប្បន្នមានផ្លូវល្បឿនលឿនស្រួលធ្វើដំណើរ ហើយគោលដៅនោះត្រូវ​បាន​អភិវឌ្ឍន៍ និងមានកន្លែងលេងកម្សាន្តច្រើន។

លោក ធួន ស៊ីណាន ប្រធានសមាគមន៍ទេសចរណ៍អាស៊ីប៉ាស៊ីភិចPATA ប្រចាំនៅកម្ពុជា ថ្លែងថា នៅGអំឡុងពេលឈប់សំរាកបុណ្យអុំទូកនោះ​ ខេត្តព្រះសីហនុ នឹងមានភ្ញៀវទេសចរទៅ​ទស្សនា​ខេត្តព្រះសីហនុ ពី៣០ទៅ៤០ម៉ឺននាក់ ​ដោយសារនៅថ្ងៃបុណ្យអុំទូកនោះ ក៏មានព្រឹត្តិការណ៍​តាំង​ពិព័រណ៍​ទំនិញ និងអាហារ ប្រមាណ ៧០០តង់ ដែលមានក្រុមហ៊ុនចូលរួមចំនួន ៧៥ក្រុមហ៊ុន មកពី​បណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន​ និងមកពីឥណ្ឌា តួគី ចិន ជប៉ុន ​កូរ៉េជាដើមផងដែរ​។

បើតាមលោក តាំង សុចិត្រគ្រឹស្នា ​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ​ថ្លែងថា ​សណ្ឋាគារ និង​ផ្ទះសំណាក់មកដល់ពេលនេះមិនទាន់បានបើកវិញទាំងស្រុងនោះទេ ​ហើយសម្រាប់សណ្ឋាគារ ផ្ទះ​សំណាក់ដែលបានបើកនៅទូទាំងខេត្តព្រះសីហនុ បច្ចុប្បន្ន គឺអាចទ្រទ្រង់ភ្ញៀវ​ទេសចរជាតិ​អន្តរជាតិ​ចូលស្នាក់ប្រមាណពី ៤ម៉ឺនទៅ ៥ម៉ឺននាក់​ ហើយសម្រាប់ភ្ញៀវទៅលេងកម្សាន្តគ្មានបន្ទប់ស្នាក់ គឺគេ​អាចបោះតង់ស្នាក់នៅកម្សាន្តបាននៅតាមដងឆ្នេរ ខណៈខេត្តក៏បានរៀបចំបន្ទប់ទឹកនៅតំបន់ឆ្នេរ​នោះច្រើន​កន្លែងបានផងដែរ៕ អត្ថបទ ស៊ុម សុខជា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        171
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        149
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        171

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm