ដំណាំស្រូវដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់មានជាង ២០ម៉ឺនហិកតា

2022/10/18 08:22:07 pm        499

ភ្នំពេញ៖ ដោយសារទឹកជំនន់ក្នុងឆ្នាំ២០២២នេះ មានរយៈពេលអូសបន្លាយយូរជាងឆ្នាំកន្លងទៅ បានបង្ករផលប៉ះពាល់យ៉ាងច្រើនដល់ដំណាំដាំដុះ ក្នុងនោះ ដំណាំស្រូវដែលទទួលរងផលប៉ះពាល់​សរុបមានចំនួនជាង ២០ម៉ឺន ៦ពាន់ហិកតា, ផ្ទៃដីដំណាំស្រូវ ​ដែលបានខូចខាតមានចំនួនជាង ៨ម៉ឺន ៥ពាន់ហិកតា។

លើកឡើងក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីរសៀល​ថ្ងៃទី១៧ តុលា ឆ្នាំ២០២២កន្លងទៅ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ​ បានមានប្រសាសន៍ថា វិស័យកសិកម្មកំពុងតែទទួល​រងផល​ប៉ះពាល់ពីជំនន់ទឹកភ្លៀងស្ទើរតែទូទាំងប្រទេស។

ឯកឧត្តម បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១២ ខែតុលា ដំណាំស្រូវដែលទទួលរងផលប៉ះពាល់សរុបមាន​ចំនួនជាង ២០ ម៉ឺន ៦ពាន់ហិកតា, ផ្ទៃដីដំណាំ ស្រូវដែលបានខូចខាត​មានចំនួនជាង ៨ម៉ឺន ៥ពាន់​ហិកតា និងផ្ទៃដីដំណាំស្រូវដែលអាចស្តារឡើងវិញ ​មានចំនួនជាង ៤ម៉ឺន ៨ពាន់ហិកតា។

ពាក់ព័ន្ធនឹងផលខូចខាតដំណាំដោយសារគ្រោះទឹកជំនន់ខាងលើនេះ ​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានណែនាំឲ្យរដ្ឋមន្រ្តីថ្មីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រួមទាំងថ្នាក់ដឹកនាំ និងមន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់ នៃក្រសួង ត្រូវរួមគ្នាដោះស្រាយបញ្ហាចំពោះមុខ និងអនុវត្តឱ្យបានល្អ​ប្រសើរ​នូវវិធានការដែលទទួលបាន​ការឯកភាពដ៏ខ្ពង់ខ្ពស់​ពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ដោយត្រូវ​បន្ត​ចុះពិនិត្យ និងវាយតម្លៃផលប៉ះពាល់ និងការខូចខាតជាក់ស្ដែងដោយសារជំនន់ទឹកភ្លៀង​លើ​ដំណាំ​កសិកម្ម, សត្វពាហនៈ និងវារីវប្បកម្ម​ ជាពិសេសកំណត់ឱ្យច្បាស់លាស់​នូវទីតាំងខូចខាត ទំហំផ្ទៃដី និងចំនួនគ្រួសារកសិករដែលរងគ្រោះ ​ដោយសហការជាមួយក្រសួង ស្ថាប័ន ជាពិសេសរដ្ឋបាល​រាជធានី ខេត្តពាក់ព័ន្ធឲ្យមានប្រសិទ្ធិភាពខ្ពស់ ​និងផ្តល់ការសហការជិតស្និតជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលទិន្នន័យអំពីតម្រូវការពូជ, ផ្ទៃដីស្តារឡើងវិញ, អត្តសញ្ញាណជនរងគ្រោះ និងព័ត៌មាន​ដទៃទៀត ដើម្បីដាក់ចេញនូវវិធានការស្តារ និងផ្តល់ជំនួយសង្គមផ្សេងៗទៀតប្រកបដោយ​ប្រសិទ្ធភាព។ល។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីថ្មី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ នៅក្នុងសន្និសីទ​សារព័ត៌មាន ក្រោយចប់ពិធីផ្ទេរតំណែង ​បានលើកឡើងថា​ សម្រាប់ការងារខាងលើនេះ ឯកឧត្តម នឹងបើកការប្រជុំជាមួយថ្នាក់ដឹកនាំក្រសួង​ដើម្បីរៀបចំផែនការចុះតាមបណ្តាខេត្ត បណ្តាទីតាំង​ដែល​មានប្រជាពលរដ្ឋរងគ្រោះ ដើម្បីចែកជូននូវជំនួយសម្រាប់ស្តារឡើងវិញ នូវការខូចខាតទាំងនេះ។ ឯកឧត្តម បន្ថែមទៀតថា យើងក៏នៅមានកិច្ចការបន្ទាន់មួយចំនួនទៀតដែលត្រូវបន្តអនុវត្ត ក្នុងគោលដៅ​ដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋរងផលប៉ះពាល់ដោយទឹកជំនន់ជាអទិភាព ក្នុងគោលដៅបន្តជំរុញ​ ប្រែក្លាយកសិកម្ម ​ឱ្យទៅជាកសិកម្មកាន់តែទំនើ​ឆ្លាតវៃប្រកប​ដោយបរយាបន្ន និងមាននិរន្តភាពធន នឹងបម្រែប្រម្រួលអាកាសធាតុ ហើយបម្រើឱ្យផលប្រយោជន៍ពិតប្រាកដរបស់​ប្រជាជន ​និងលើកកម្ពស់ជីវភាពរបស់កសិករ៕ អត្ថបទ ឈិត បូរ៉ាវី


អត្ថបទដែលទាក់ទង

កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am        49
ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        167
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី

2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm