បុរស​ម្នាក់​ នៅ​ខេត្ដ​សៀមរាប ​ត្រូវ​បាន​តុលាការ​ចេញ​ដីកាចាប់ខ្លួន ​ពី​បទ​ឆបោក​៥​ម៉ឺន​ដុល្លារ

2021/04/27 09:59:58 am        215


សៀមរាប​ ៖ បុរស​ម្នាក់​ឈ្មោះ ផូ ស៊ីផា នៅ​ភូមិ​ព្រៃ​គុយ ​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង​ ខេត្ដ​សៀមរាប ​ត្រូវ​បាន​តុលាការ​ខេត្ដ​ ចេញ​ដីកាចាប់ខ្លួន ​និង​រឹបអូស​ទ្រព្យ​សម្បត្ដិ កាលពី​ថ្ងៃទី​០៨ ខែ មេសា ឆ្នាំ​២០២១ ​ពី​បទ​ឆបោក​ទឹកប្រាក់ ៥​ម៉ឺន​ដុល្លារ​ ពី​ដើមបណ្ដឹង​របស់​ក្រុម​អចលនទ្រព្យ​អង្គរ​លែ​ន​ម៉ាក្ស​។

ដើម​បណ្ដឹង​ លោក ទូ​ស សា​ភឿន អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស បាន​ឲ្យដឹង​ នៅ​ព្រឹក​ថ្ងៃទី​១០ ​ខែមេសា​ ឆ្នាំ​២០២១​នេះ​ថា ​កំលាំង​ចម្រុះ​ដឹកនាំ​ដោយ​អាជ្ញា​សាលាដំបូង​ខេត្តសៀមរាប ​និង​កង​កំលាំង​សមត្ថកិច្ច​​ក្រុង បាន​ចុះ​អនុវត្ត​ដីកាស​ម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដមួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប​ 2B-6806 ​ជា​កម្មសិទ្ធិ​របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើម​បណ្តឹង​ ​។

លោក​ បន្ដថា កាលពី​ថ្ងៃទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ជន​ឆបោក​ឈ្មោះ ផូ ស៊ីផា ​បាន​មក​ខ្ចីប្រាក់ ៥​ម៉ឺន​ដុល្លារ ដោយ​ធ្វើ​កិច្ចសន្យា​ដាក់​បញ្ចាំ​ធានា​ដី ​មួយកន្លែង​ទំហំ​៦៧៨៨​ម៉ែត្រ​ក្រឡា មាន​លិខិត​ផ្ទេរ​សិទ្ធិ​កាន់​កាប់​មិនទាន់​ចុះបញ្ជី​ចេញ​ដោយ​អភិបាលស្រុក​ប្រាសាទបាគង​។ ក្រោយពី​បាន​លុយ ឈ្មោះ​ ផូ ស៊ីផា បាន​យក​លុយ​ទៅ​ស៊ីចាយ​អស់ ​ក៏​បែកគំនិត​យក​ដី​ដែល​ដាក់​បញ្ចាំ​ធានា​នេះ ​ទៅ​ពុះ​ឡូត៍​លក់​បន្ត​អោយ​អតិថិជន​ថ្មី​អស់ រួច​លួច​យក​ទៅ​ធ្វើ​ប្លង់​ថ្មី ​ដោយ​ភូតភរ​អាជ្ញាធរ​មេឃុំ ​និង​ស្រុក​ថា ​បាត់​ប្លង់​ដើម (​យោង​លើ​កំណត់ហេតុ​របស់​មេភូមិ​ព្រៃ​គុយ ​និង​មេឃុំ​អំពិល​) ​ហើយ​ត្រូវ​បាន​លោក ទូ​ស សាភឿន (​ដើមបណ្តឹង​) ប្តឹង​ចូល​តុលាការ​ពី​បទ​រំលោភ​ទំនុក ចិត្ត​ កាលពី​ថ្ងៃទី​១៤ ​ខែកក្កដា ឆ្នាំ​២០២០ ។

លោក បាន​បន្ដថា ​ ថ្ងៃទី​០៨ មេសា ឆ្នាំ​២០២១​ឈ្មោះ ផូ ស៊ីផា ត្រូវបាន​តុលាការ​ចោទ​ពី​បទ​ឆបោក និង​រំលោភ​លើ​ទំនុក​ចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា ​តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ​ ៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្តន្ទាទោស​ព្រហ្មទណ្ឌ ​ដាក់​ពន្ធនាគារ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា ​និង​បង្គាប់​អោយ​ ផូ ស៊ីផា​ សង​សំណង​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ។

លោក ទូ​ស សា​ភឿន បាន​បញ្ជាក់​បន្ថែមថា​ ទម្រាំ​ចាប់​រឹបអូស​រថយន្ដ​ជនល្មើស​នេះ​បាន ឈ្មោះ ផូ ស៊ីផា​ បាន​ប្រើ​គ្រប់​ល្បិចកល​គេចវេស​ពី​ការចោទប្រកាន់​របស់​តុលាការ ពូកែ​ក្រឡុក​នីតិ​វិធី គេចវេស​ពី​ទង្វើ​ដែល​ខ្លួន​បាន​ធ្វើ ធ្វើអោយ​ច្របូកច្របល់​សំណុំរឿង ​ទម្រាំ​ចៅក្រម​ និង​ព្រះរាជអាជ្ញា​រក​ខុសត្រូវ​ឃើញ​។ ទោះបីយ៉ាងណា ​សំណុំ​រឿងនេះ ​មាន​ភស្តុតាង​ពី​ដើម​បណ្តឹង​គ្រប់គ្រាន់ ​ព្រមទាំង​មាន​កំណត់​ហេតុ​ច្បាស់លាស់​ពី​កងរាជអាវុធហត្ថ​ខេត្ត ​ចំលើយ​សារភាព​ពី​អាជ្ញាធរ​មេភូមិ ឃុំ និង​សាក្សី​ដែល​ជា​អតិថិជន​ថ្មី​ដែល​បាន​ទិញ​ដី​ឡូតិ៍​ពី ឈ្មោះ ផូ ស៊ីផា និង​ជាពិសេស​ចម្លើយ​សារភាព​នៅក្នុង​កំណត់ហេតុ​របស់​ព្រះរាជអាជ្ញា​គ្រប់គ្រាន់​នេះ​ក៏ដោយ ក៏ ឈ្មោះ ផូ ស៊ីផា ​នៅតែ​ម្តង​ប្រកែក​មិន​ទទួលស្គាល់ និង​ម្តង​ទទួល​ស្គាល់ថា ​បាន​លួច​លក់​ដី​នេះ​ពិត​ប្រាក​ និង​បាន​ទទួល​ស្គាល់ថា​ ខ្លួន​បាន​ទទួល​លុយ​៥​ម៉ឺន​ដុល្លា​ដែរ ។ បច្ចុប្បន្ន​ មាន​បណ្តឹង​ជាច្រើន​ត្រូវ​បាន​ប្តឹង​ឈ្មោះ ផូ ស៊ីផា ​ចូលទៅ​កាន់​តុលាការ ​និង​ប្តឹង​ទៅកាន់​អធិការ​ស្រុក​បន្ទាយស្រី ​ពី​បទ​រំលោភ​សេចក្តីទុកចិត្ត​ផ្សេងៗ ជាពិសេស​ពី​សមាជិក​ក្រុម​របស់ខ្លួន​ ប្តឹង​ពី​បទ​ក្បត់​ទំនុកចិត្ត ​យក​លុយ​រួម​ទៅ​ទិញ​ដី​ដាក់ឈ្មោះ​ខ្លួនឯង​៕

អត្ថបទ ៖ ឈិត សាវី


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        163
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        153
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        104

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm