សំបុត្រ​ចូល​ទស្សនា World Cup លក់បាន​ជិត ៣លាន​សន្លឹក​ហើយ​

2022/10/18 09:24:31 pm        63

​បាល់ទាត់៖ ​សំបុត្រ​ចូល​ទស្សនា​ការប្រកួត​បាល់ទាត់​ពិភពលោក FIFA World Cup 2022 នៅ​កាតា​ឆ្នាំនេះ​បាន​លក់​ចេញ​ជិត ៣លាន​សន្លឹក​ហើយ នេះ​បើតាម​ការបញ្ជាក់​របស់​ប្រធាន FIFA លោក Gianni Infantino​។ ​​ប្រទេស​ចំនួន​បី​ដែល​គេ​ឃើញ​មានការ​ជាវ​សំបុត្រ​ច្រើនជាងគេ​ក្នុងចំណោម ២.៨៩លាន​សន្លឹក​នេះ​រួមមាន​ទី១ ម្ចាស់ផ្ទះ​កាតា, ទី​២ សហរដ្ឋអាមេរិក និង​ទី​៣ អារ៉ាប៊ីសាអ៊ូឌីត​។

​​លោក Infantino ជាមួយគ្នា​នោះដែរ​ក៏បាន​លើកឡើង​ដែរ​ថា កន្លែង​ស្នាក់នៅ​ចំនួន​ប្រមាណ ២៤ម៉ឺន​កន្លែង​ត្រូវបាន​កក់​ផងដែរ​។ ​​កាតា​ដែលជា​ប្រទេស​តូច​បំផុត​ធ្វើ​ម្ចាស់ផ្ទះ World Cup នោះនឹង​ទទួលភ្ញៀវ​ទេសចរណ៍​ប្រមាណ ១.២លាន​នាក់អំឡុង​ព្រឹត្តិការណ៍​បាល់ទាត់​ធំ​បំផុត​របស់​ពិភពលោក​រយៈពេល ១ខែ​ពេញ​។ ​​ជាមួយគ្នា​នោះដែរ​អ្នកគាំទ្រ​មួយចំនួន ក៏ត្រូវ​បាន​គេ​រំពឹងថា ​នឹង​ស្នាក់នៅ​ប្រទេស​ក្បែរ​ខាង​អារ៉ាប់​រួម​ផងដែរ ដោយសារតែ​កន្លែង​ស្នាក់នៅ​ពេញ​។

​​នាយក​គ្រប់គ្រង​ទូទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​ព្រឹត្តិការណ៍​លោក Yasir Al Jamal បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ផងដែរ​ថា បន្ទប់​ស្នាក់នៅ​ចំនួន ២លាន​បន្ទប់​ត្រូវបាន​កក់​រួចរាល់ ហើយ​កាតា​នឹង​បន្ថែម​បន្ទប់​ស្នាក់នៅ​ជាង ៣ម៉ឺន​បន្ទប់​ទៀត​។ ​​បន្ទប់​ស្នាក់​មួយចំនួនធំ​នៅ​ទីក្រុង​ដូ​ហា​ត្រូវបាន​ទុក​សម្រាប់​ក្រុមបាល់ទាត់​ទាំង ៣២ប្រទេស​រួមជា​មួយ​មន្ត្រី​ពាក់ព័ន្ធ​។ ​ជប៉ុន​នឹង​ជា​ក្រុមបាល់ទាត់​ទី១ ដែល​ទៅដល់​ទឹកដី​កាតា​មុនគេ​នៅ​ថ្ងៃទី៧ ខែវិច្ឆិកា​ខាងមុខ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm