នាវា​ផ្ទុក​យន្តហោះ​អាមេរិក​ចូលរួម​ក្នុង​សមយុទ្ធ​ NATO នៅ​សមុទ្រ​ Adriatic

2022/10/18 09:31:47 pm        364

​អឺរ៉ុប៖ សមយុទ្ធ​របស់​អង្គការ​ណា​តូ​ហៅថា Neptune Strike កំពុងដំណើរការ​នៅ​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ សមយុទ្ធ​ដែល​ធ្វើឡើង​ចាប់តាំងពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៩ ខែតុលាមានការ​ចូលរួម​ពី​ប្រទេស​សម្ព័ន្ធមិត្ត​ជាង ១០ប្រទេស​របស់​អង្គការ​ណា​តូ​រួមមាន​សហរដ្ឋអាមេរិក អ៊ីតាលី រូ​ម៉ា​នី លី​ទុយ​អា​នី ហុង​គ្រី រូ​ម៉ា​នី និង​​ប៉ូឡូញ​។

ការធ្វើ​សមយុទ្ធ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​អន្តរ​ប្រតិបត្តិការ និង​ទំនាក់ទំនង​ក្នុង​ចំណោម​ទីបញ្ជាការ​សម្ព័ន្ធមិត្ត​សម្រាប់​កងទ័ពជើងទឹក និង​ដែនអាកាស ដើម្បី​ទប់ស្កាត់​ការ​គំរាម​កំហែង និង​ការពារ​ទឹកដី​របស់​អង្គការ​ណា​តូ​។​ មេបញ្ជាការ​នាវា​លោក Dave Pollard នៃ​នាវា USS Bush បាន​និយាយ​នៅលើ​នាវា​ផ្ទុក​យន្តហោះ​កងទ័ពជើងទឹក​អាមេរិក​កាលពី​ថ្ងៃ​ចន្ទ​ថា ក្នុង​អំឡុង​ពេល​សមយុទ្ធ ​Neptune Strike យើង​នឹង​ផ្តល់ឱកាស​សម្រាប់​ក្រុម​នាវិក និង​អ្នក​បើក​នាវា​របស់​យើង ​ដើម្បី​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ជាច្រើន​ទៀត​។ នាវា​ផ្ទុក​យន្តហោះ​កំពុង​បើកបរ​នៅ​សមុទ្រ​អា​ទ្រី​យ៉ា​ទិ​ក ​(Adriatic) ខណៈ​នាវា​ចូលរួម​ក្នុង​សមយុទ្ធ​។​

​លោក Pollard និយាយថា វា​ជា​ឱកាស​ដ៏​ល្អ វា​បង្កើត​ភាពជា​ដៃគូ​របស់​យើង ទទួលបាន​អន្តរ​ប្រតិបត្តិការ​ដោយ​ការប្រាស្រ័យ​ទាក់ទង និង​ការយល់ដឹង​ពី​របៀប​ដែល​សម្ព័ន្ធមិត្ត​របស់​យើង​ធ្វើការ ​នៅ​ក្នុង​ស៊ីណា​រី​យ៉ូ​សំខាន់ៗ​នៃ​សមយុទ្ធ​។ ទាហាន និង​បុគ្គលិក​យោធា​មកពី​ប្រទេស​អ៊ីតាលី​ជាង ៧០០នាក់​ត្រូវបាន​ដាក់ពង្រាយ​ទៅកាន់​ជួរតំបន់​យោធា Novo Selo របស់​ប្រទេស​ប៊ុលហ្គារី ដើម្បី​ចូលរួម​ក្នុង​ក្រុម​ប្រយុទ្ធ​ណា​តូ​អន្តរជាតិ ដែល​បាន​បង្កើតឡើង​កាលពីដើមឆ្នាំ​នៅ​ប្រទេស​ប៊ុលហ្គារី​។ ការ​បង្កើត​ក្រុម​ប្រយុទ្ធ​ដែលមាន​សមត្ថភាព​ប្រយុទ្ធ​នៅលើ​ទឹកដី​ប៊ុលហ្គារី ជា​សញ្ញា​បង្ហាញ​ពី​ការតាំង​ចិត្ត​របស់​អង្គការ​ណា​តូ​ ក្នុងការ​ពង្រឹង​ជំហរ​ការពារ​ខ្លួន​នៅតាម​តំបន់​ភាគ​អាគ្នេយ៍​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm       
នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm