ពលរដ្ឋ​ទីក្រុង Kyiv ខឹងសម្បា និង​ភ័យខ្លាច​ក្រោយ​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន​

2022/10/18 09:59:50 pm        433

​អ៊ុយក្រែន៖ ពលរដ្ឋ​អ៊ុយ​ក្រែ​ន​នៅក្នុង​រដ្ឋធានី​របស់​ប្រទេស​នេះ​បាន​បន្ត​ធ្វើការ ​និង​ការ​ទំនាក់ទំនង​ជា​ធម្មតា​នៅ​ជុំវិញ​រដ្ឋធានី​នេះ​កាលពី​ថ្ងៃ​ចន្ទ ទោះបីជា​ពួកគេ​ភ័យខ្លាច​បន្ទាប់ពី​ការវាយប្រហារ​បន្ថែម​ទៀត​ពី​យាន​ដ្រូ​ន​ក៏ដោយ​។​ ​អគារ​ជាច្រើន​រង​ការខូចខាត ហើយ​ប្រជាពលរដ្ឋ​បាន​រត់​ចូល​ទៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី​នានា​របស់​រដ្ឋធានី Kyiv បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​លើក​ទី​២ ក្នុង​ពេល​ជាច្រើន​សប្ដាហ៍​មកនេះ​។

ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ស្វែងរក​អ្នក​នៅ​មាន​ជីវិត​ក្នុង​រដ្ឋធានី Kyiv កាលពី​ថ្ងៃ​ចន្ទ ក្រោយ​យាន​ដ្រូ​ន​វាយប្រហារ​លើ​អគារ​លំនៅឋាន​មួយ​កន្លែង​ក្នុង​រដ្ឋធានី​នេះ​។ ​ក្រុម​អាជ្ញាធរ​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់​ ៤​នាក់​បាន​ស្លាប់​ក្នុង​ការ​វាយប្រហារ​នេះ ហើយ​ទីតាំង​ថាមពល​រដ្ឋ​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​នេះ​ក៏​ត្រូវ​បាន​រង​ការវាយប្រហារ​ដែរ​។​ ​យាន​ដ្រូ​ន​ទាំងនោះ​ទំនងជា​រាប់បញ្ចូល​ទាំង​យាន​ដ្រូ​ន​អត្តឃាត Shaheds ផលិត​ដោយ​អ៊ីរ៉ង់​។ ​ពលរដ្ឋ​ក្នុង​តំបន់​ឈ្មោះ Snizhana Kutrakova ​បាន​និយាយ​ថា ខ្ញុំ​មាន​កូន ​២​នាក់ ហើយ​រៀងរាល់​ព្រឹក​តែងតែ​លាន់​លឺ​សំឡេង​ខ្លាំង​ៗ ព្រោះ​តំបន់​ដែល​យើង​រស់នៅ​នៅ​ជិត​ស្ថានីយ​រថភ្លើង ដែល​ត្រូវ​បាន​រង​ការ​វាយ​ប្រហារ​នោះ។

បន្ទាប់ពី​ការវាយប្រហារ​តាម​អាកាស​បញ្ចប់ ខ្ញុំ​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​។ ខ្ញុំ​ព្យាយាម​ស្នាក់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន ប៉ុន្តែ​ខ្ញុំ​បន្ត​នៅ​ខាងក្រៅ​។ ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ Andrii Samoilov ដែល​ទើប​មកដល់​រដ្ឋធានី​នេះ​តាម​រថភ្លើង​បាន​និយាយ​ថា យើង​មានការ​បារម្ភ​ណាស់ ប៉ុន្តែ​យើង​ត្រូវតែ​ជឿជាក់​លើ​កង​កម្លាំងរ​បស់​យើង ហើយ​ថា​អ្វី​គ្រប់យ៉ាង​នឹង​ល្អ យើង​មាន​សុវត្ថិភាព​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm