ពូជស្រូវជាង ៥ម៉ឺនគីឡូក្រាមត្រូវបានចែកជូនកសិករក្នុងខេត្តក្រចេះ ដើម្បីស្តារការដាំដុះឡើងវិញ

2022/10/18 10:58:29 pm        318

​ក្រចេះ៖ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានចុះជូបសំណេះសំណាល និងនាំយកពូជស្រូវ​របស់​រាជរដ្ឋាភិបាល ចំនួន ៥២,៧០០គីឡូក្រាម ​ចែកជូនប្រជាកសិករ ​ចំនួន៦៩២គ្រួសារ ស្ថិតក្នុងឃុំចំនួនបី ក្នុងស្រុកចិត្របុរី ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ កាលពីថ្ងៃទី១៧ខែតុលាម្សិលមិញ ក្នុងពិធីសំណេះសំណាល បានលើកឡើង ពូជស្រូវ ដែលទទួលបានពីរាជរដ្ឋាភិបាល ​នាពេលនេះ​ គឺជាប្រភេទពូជស្រូវថ្មី ជា​ពូជស្រូវស្រាល មិនប្រកាន់រដូវ មានរយៈពេលតែ១១៥ថ្ងៃប៉ុណ្ណោះ​ សម្រាប់ដាំដុះ ​និងប្រមូលផល ។

រាជរដ្ឋាភិបាលកម្ពុជា ​បានសម្រេចផ្ដល់នូវពូជស្រូវប្រមាណជា៧ម៉ឺន៦ពាន់គីឡូក្រាម​ ចែកជូន ប្រជាកសិករ ​ចំនួន៩៤០គ្រួសារ​ នៅស្រុកព្រែកប្រសព្វ ស្រុកចិត្របុរី ​និងក្រុងក្រចេះ ដែល​ទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង​ និងជំនន់ទន្លេមេគង្គ ដើម្បីមានលទ្ធភាពស្តារឡើងវិញ ។

ឯកឧត្តម វ៉ា ថន បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ​ដែលមានសម្តេចតេជោ​ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ​គ្រប់ស្ថានភាព ពិសេស​អំឡុងពេលជួប គ្រោះទឹកជំនន់នេះ ​បានគិតគូរពីការបង្ករបង្កើនផលដំណាំកសិកម្ម ដើម្បីស្តារឡើងវិញ ។

ឯកឧត្តម បានបញ្ជាក់ថា ការផ្ដល់គ្រាប់ពូជស្រូវនេះ ​ជាជំហានដំបូង ​គឺដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាចម្បង ​និងបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់​ឲ្យបាន​គ្រប់ៗគ្នា ​និងទាន់ពេលវេលា ។

ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ស្នើសុំឲ្យប្រជាពលរដ្ឋ ត្រូវជួយថែរក្សាទីតាំង​ដីទួល​សុវត្ថិភាព​ឲ្យ​បានគង់វង្ស សម្រាប់ប្រើប្រាស់​ជាប្រយោជន៍រួមក្នុងមូលដ្ឋាន សម្រាប់ជួយដោះស្រាយនាពេល​មាន​គ្រោះមហន្តរាយ ​ចៀសវាងការរំលោភយកដីសម្បត្តិរួម​ និងណែនាំដល់ប្រជាពលរដ្ឋ ឱ្យដាំ​ដុះស្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ​ដាំដុះតាមបច្ចេកទេសកសិកម្ម ​ឱ្យបានល្អប្រសើរ ៕អត្ថបទ៖ សេង ម័រ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm